Home ព័ត៌មានជាតិ សេដ្ឋកិច្ច មន្ត្រី​កសិកម...

មន្ត្រី​កសិកម្ម ខេត្តកំពង់ឆ្នាំង ចុះ​ពិនិត្យ​ការចិញ្ចឹម​មាន់ និង​ដំណាំ​បន្លែ របស់​អង្គការ​ពន្លឺ​កុមារ​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ កញ្ញា ហេង គឹម​ស្រៀ​ង អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង និង​ក្រុម​កា​ងារ បាន​ចុះ​ពិនិត្យ​ការចិញ្ចឹម​មាន់ និង​ដំណាំ​បន្លែ របស់​អង្គការ​ពន្លឺ​កុមារ (PK) នៅ​ស្រុក​សា​មគ្គ​មានជ័យ កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅនេះ ។​

​កញ្ញា ហេង គឹម​ស្រៀ​ង បាន​ប្រាប់​រស្មី​កម្ពុជា​ថា ការចុះពិនិត្យ ការចិញ្ចឹម​មាន់ និង​ដំណាំ​បន្លែ របស់​អង្គការ​ពន្លឺ​កុមារ គឺ​ក្នុង​គោលបំណង ដើម្បី​វាយតម្លៃ​ពី​ការអនុវត្ត កិច្ចសន្យាជួល​អ្នក​ក្រៅ (Contracting Out) ដែល​គាំទ្រ​ដោយ​កម្មវិធី​ផ្សព្វផ្សាយ ប​ចេ្ច​ក​ទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការ​បំ​ប្រែ​ប​ម្រួ​ល អាកាសធាតុ (ASPIRE) ហើយ​កិច្ចសន្យា​នេះ អនុវត្ត​ដោយ អង្គការ​ពន្លឺ​កុមារ និង​ក្រុមការងារ បាន​ជួប​ជាមួយ​សហគ្រិន កសិករ​ភ្ញាស់​កូន​មាន់ ចំនួន ៣ នាក់ ក្នុងនោះ​មាន ១.​កសិករ ឆាយ សុ​ភ្តិ នៅ​ឃុំ​ស្រែ​សារ ឃុំ​ត្បែងខ្ពស់ បានទទួល​មេមាន់​មួយចំនួន និង​កំពុង​រៀបចំ​សាងសង់ ពង្រីក​ទ្រុង​បន្ថែម និង​ត្រៀម​ទិញ​ទូ​ភ្ញាស់ ដែល​អាចដាក់​ពង​បាន ១.០០០ គ្រាប់ ។ ២.​កសិករ ដួង ជឿន នៅ​ភូមិ​រ៉ា ឃុំ​ត្បែងខ្ពស់ មាន​មេមាន់ ៥០ បា ១០ និង​ទូ​ភ្ញាស់​មួយ ដែល​អាចដាក់​ពងមាន់ បាន ៥០០ គ្រាប់​។ ៣.​កសិករ ប៉ាង គឹម​ហៀ​ង នៅ​ភូមិ​ក្រាំង​ស្រម៉ ឃុំ​ស្វាយ​ជុក មាន​មេ និង​បា​មាន់ ចំនួន ២០០ ក្នុង​មួយថ្ងៃ គាត់​ប្រមូលបាន​ពងមាន់ ពី ៤០-៥០ គ្រាប់ លក់បាន​តំលៃ ១.៣០០ រៀល ក្នុង​មួយ​គ្រាប់ ។​

​ចំពោះ​បណ្តុំ​បន្លែ ក្រុមការងារ នៃ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល អាកាសធាតុ (ASPIRE) កញ្ញា ហេង គឹម​ស្រៀ​ង បាន​ប្រាប់ថាៈ យើង​បាន​ចុះទៅពិនិត្យ និង​តាមដាន ស្ថានភាព​ដាំ​ដុះ បន្លែ​របស់​កសិករ ក្នុង​បណ្ដុំ​បន្លែ សុវត្ថិភាព ក្នុងផ្ទះ​សំណាញ់ នៅ​ភូមិ​ចង្វារ​រោល និង​បណ្តុំ​បន្លែ ឃុំ​ពាម ឃើញថា កំពុងតែ​ដំណើរ​ការដាំដុះ បានល្អ​ជាប្រចាំ​ថ្ងៃ និង​បាន​ប្រមូល​ផល ជា​បន្តបន្ទាប់​៕/V​

មន្ត្រី​កសិកម្ម ខេត្តកំពង់ឆ្នាំង ចុះ​ពិនិត្យ​ការចិញ្ចឹម​មាន់ និង​ដំណាំ​បន្លែ របស់​អង្គការ​ពន្លឺ​កុមារ​ មន្ត្រី​កសិកម្ម ខេត្តកំពង់ឆ្នាំង ចុះ​ពិនិត្យ​ការចិញ្ចឹម​មាន់ និង​ដំណាំ​បន្លែ របស់​អង្គការ​ពន្លឺ​កុមារ​ មន្ត្រី​កសិកម្ម ខេត្តកំពង់ឆ្នាំង ចុះ​ពិនិត្យ​ការចិញ្ចឹម​មាន់ និង​ដំណាំ​បន្លែ របស់​អង្គការ​ពន្លឺ​កុមារ​ មន្ត្រី​កសិកម្ម ខេត្តកំពង់ឆ្នាំង ចុះ​ពិនិត្យ​ការចិញ្ចឹម​មាន់ និង​ដំណាំ​បន្លែ របស់​អង្គការ​ពន្លឺ​កុមារ​ មន្ត្រី​កសិកម្ម ខេត្តកំពង់ឆ្នាំង ចុះ​ពិនិត្យ​ការចិញ្ចឹម​មាន់ និង​ដំណាំ​បន្លែ របស់​អង្គការ​ពន្លឺ​កុមារ​ មន្ត្រី​កសិកម្ម ខេត្តកំពង់ឆ្នាំង ចុះ​ពិនិត្យ​ការចិញ្ចឹម​មាន់ និង​ដំណាំ​បន្លែ របស់​អង្គការ​ពន្លឺ​កុមារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular