ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅក្នុងសារជាសម្លេងរយៈពេលប្រមាណជាង២១នាទីនៅព្រលប់ថ្ងៃទី ៤ ខែធ្នូនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការអំពាវនាវដោយទទូចចំពោះអ្នកវិជ្ជមានកូវីដ១៩ ផ្តល់នូវចម្លើយដ៏ស្មោះត្រង់និងត្រឹមត្រូវដើម្បីឲ្យផ្នែកជំនាញអាចកំណត់អត្ដសញ្ញាណនៃការឆ្លងនិងប្រភពនៃកាតចម្លងមេរោគ ដើម្បីកុំឲ្យមានការរាលដាលបន្តទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖«ខ្ញុំករុណាខ្ញុំក៏សុំយកឱកាសនេះសុំអំពាវនាវចំពោះអ្នកដែលមានកូវីដវិជ្ជមានទាំងជាង២០ នាក់ដែលមកដល់ ពេលនេះដូចជា២៩នាក់រួចទៅហើយសូមឱ្យមានការស្មោះត្រង់ឆ្លើយឲ្យត្រង់,ហើយពេលវេលានេះជាពេលវេលាចាំបាច់បំផុតដែលត្រូវបំភ្លឺឲ្យបានច្បាស់លាស់គឺមិន អាចប្រើវិធីតាមបែបចង់ឆ្លើយក៏ឆ្លើយមិនចង់ឆ្លើយក៏ហីគឺមិនអាចធ្វើយ៉ាងដូច្នេះទេ,វាជាមហន្តរាយសម្រាប់សុខភាពសាធារណៈ,វាជាមហន្តរាយសម្រាប់ខ្លួនយើងផង,សម្រាប់ក្រុមគ្រួសារយើងផងនិងសម្រាប់អ្នកដទៃផង»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖«ខ្ញុំអំពាវនាវចំពោះអ្នកទាំងនេះសូមមេត្តាយោគយល់ផ្ដល់នូវចម្លើយដែលជាក់លាក់ច្បាស់លាស់តើបន្ទាប់រយៈពេលកន្លងទៅនេះបានជួបអ្នកណាខ្លះ?បានធ្វើអ្វីខ្លះ? ហើយបានទៅទីណាខ្លះ?ព្រោះបញ្ហានេះគឺជាពន្លឺសំខាន់សម្រាប់ការរុករកនិងផ្ដាច់ឬសគល់នៃការឆ្លងចូលសហគមន៍» ។
សម្តេចបន្តថា៖ពិតមែនហើយមកដល់ពេលនេះអ្វីដែលហៅថាព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាដែលយើងមិនចង់និយាយដល់ឈ្មោះលោក ឆែម សាវុធ និ ក្រុម គ្រួសារក្តីក៏ប៉ុន្តែព្រឹត្តិការណ៍នេះវានៅតែហ៊ុំព័ទ្ធនៅក្នុងកម្រិតគ្រួសារលោក ឆែម សាវុធ និង អ្នកមានការពាក់ព័ន្ធជាមួយលោក ឆែម សាវុធ តែប៉ុណ្ណោះវាមិន ទាន់រីកសាយភាយទៅដល់ចង្កោមជ្សេងនៅឡើយទេ ។ ប៉ុន្តែបើសិនជាយើងមានការធ្វេសប្រហែសមិនមានការឆ្លើយឲ្យបានត្រឹមត្រូវច្បាស់លាស់ពីរអ្នកដែលទទួលវិជ្ជ មានច្បាស់ណាស់ថាជំងឺនេះវានឹងរីកបន្តហើយនៅតែបន្តរកមិនឃើញតែម្ដង ។ ដូចនេះខ្ញុំសុំអំពាវនាវដោយទទូចឲ្យផ្ដល់នូវចម្លើយដែលត្រឹមត្រូវដើម្បីយើងកំណត់អត្ដសញ្ញាណតើការឆ្លងនេះឆ្លងមកពីអ្នកណាឆ្លងចំពោះអ្នកណាហើយចេញពីអ្នកណាសម្រាប់អ្នកនៅក្នុងប្រទេសនិងអ្នកនៅក្រៅប្រទេស ៕