ដោយៈ ចាន់តូ / ភ្នំពេញៈ ប្រជាពលរដ្ឋ បានប្រទះឃើញបុរសម្នាក់ ដេកស្លាប់ នៅដីវាលមួយកន្លែង ស្ថិតនៅក្នុងភូមិតិក្ខប្បញ្ញោ រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច ទៅឈរច្រូងច្រាង ទាំងមិនហ៊ាន ចូលទៅក្បែរ កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ។
បើតាមប្រជាពលរដ្ឋ អ្នកដែលធ្លាប់ឃើញ បុរសខាងលើ មានអាយុជាង ៣០ ឆ្នាំ រាល់ថ្ងៃដើររើសអេតចាយ និងដើររើសអុសលក់ ច្រើនតែស្នាក់នៅ ក្បែរផ្លូវរថភ្លើង ម្តុំភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ហើយជារើយៗ គាត់តែងតែចូលទៅ រករើសអេតចាយ នៅចំណុចដីវាលខាងលើ ។
ប្រជាពលរដ្ឋ បានបន្តទៀតថាៈ កាលពីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះ គេឃើញបុរសរូបនេះ ដើរតាមផ្លូវ ចូលទៅដីវាល ចំណុចកើតហេតុដែរ តែពុំមានអ្នកណា ចាប់អារម្មណ៍ ព្រោះថា ជាមុខរបរ របស់គាត់ទៅហើយ រាល់ថ្ងៃ ដើររើសអេតចាយ និងដើររើសអុស លក់ ស្រាប់តែមកដល់ ល្ងាចថ្ងៃដដែលនេះ មានប្រជាពលរដ្ឋ គាត់ដើរកាប់ដើមទន្ទ្រានខេត្រ សម្រាប់ធ្វើជី ប្រទះឃើញ ស្រែកឆោឡោ ដល់អ្នកភូមិ រាយការណ៍ ទៅសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ។
ក្រោយពីប្រទះឃើញ បុរសខាងលើ ដេកស្លាប់ សមត្ថកិច្ច ចុះទៅហ៊ុមព័ទ្ធទីតាំង ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ ហើយប្រជាពលរដ្ឋ វត្តមាន ចំណុចកើតហេតុ តែបានត្រឹមឈរមើលពីចំងាយ មិនហ៊ានចូលក្បែរ ដើម្បីសុវត្តិភាព ៕/V
ប្រជាពលរដ្ឋ បានប្រទះឃើញបុរសម្នាក់ ដេកស្លាប់ នៅដីវាលមួយកន្លែង
ប្រជាពលរដ្ឋ បានប្រទះឃើញបុរសម្នាក់ ដេកស្លាប់ នៅដីវាលមួយកន្លែង
ប្រជាពលរដ្ឋ បានប្រទះឃើញបុរសម្នាក់ ដេកស្លាប់ នៅដីវាលមួយកន្លែង
ប្រជាពលរដ្ឋ បានប្រទះឃើញបុរសម្នាក់ ដេកស្លាប់ នៅដីវាលមួយកន្លែង