ដោយ:រ៉ាម៉ន/ភ្នំពេញ:ដោយបានទទួលការអនុញ្ញាតពីសំណាក់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងនគរបាលទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ កាកពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យ សុខាភិបាល បានអញ្ជើញទៅទទួលយកឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគ ចំនួន០២ គ្រឿង ពីបញ្ជាការដ្ឋានកងពលតូច លេខ៧០ នៅសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យដើម្បីចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ។
ក្នុងឱកាសនោះដែរ ជំនួសមុខលោកឧត្ដមសេនីយ៌ឯកស្នងការ នគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ស៊ាន សារ៉ាវុឌ្ឍ នាយការិយាល័យ សុខាភិបាល បានថ្លែងអំណរគុណចំពោះកាយវិការ សប្បុរសធម៌ដ៏ប្រពៃរបស់ល៩ក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូច លេខ៧០ បានជួយឧបត្ថម្ភឧបករណ៍ បាញ់សម្លាប់មេរោគនេះ៕