Home ព័ត៌មានជាតិ សង្គម ភ្នាក់ងារ​សាង...

ភ្នាក់ងារ​សាងសង់​និង​តម្លើង​ឡ​ជីវឧស្ម័ន​ចុះ​ត្រួតពិនិត្យ​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​ឡ​ជីវឧស្ម័ន​

​ដោយៈ​រិ​ទ្ធ​សែន​/​ខេត្តពោធិសាត់​: ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល ចុះ​ធ្វើការ​ត្រួតពិនិត្យ​ដោយ​ភ្នាក់ងារ​សាងសង​និង​តម្លើង​ឡ​ជីវឧស្ម័ន នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០ ដែល​ដឹកនាំ​ដោយ​លោក ផាត់ សារុន ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល និង​លោក សឹម សុ​ផែង ភ្នាក់ងារ​សាងសង់​ឡ​ជីវឧស្ម័ន​NBP នៅក្នុង​ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ។

​ការត្រួតពិនិត្យ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​:

១-​ត្រួតពិនិត្យ និង​ពន្យល់​ណែនាំ​ពី​របៀប​ប្រើប្រាស់​ចំនួន​០៣​កន្លែង ដោយ​ចុះ​ដល់ផ្ទះ​ផ្ទាល់ ដើម្បី​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​ឡ​ជីវឧស្ម័ន​ចំនួន ០៦​គ្រួសារ ជា​លទ្ធផល​មាន​អ្នកស្ម័គ្រចិត្ត​សាងសង់​ភ្លាមៗ​បាន​ចំនួន​០១​ឡ ដោយ​កសិករ​ឈ្មោះ ហង់ ភី ភេទ​ប្រុស នៅ​ភូមិ​ថ្មី ឃុំ​តា​លោ ។​

២-​ចុះ​ជួប​គ្រួសារ​កសិករ​ចិញ្ចឹម​គោ​០១​កន្លែង ដើម្បី​ពន្យល់​អំពី​ការចាក់​ថ្នាំ​វ៉ាក់សាំង​សំខាន់ (​សារ​ទឹក​និង​អុតក្តាម​) ដល់​សត្វ​គោ​ដែលជា​កំលាំង​អូសទាញ​ដ៍​សំខាន់​ដែល​មិនអាច​អត់​បាន​របស់​ប្រជ​ស​កសិក​ឱ្យបាន​ទៀងទាត់​
​មុនពេល​សត្វ​ផ្ទុះ​ជំងឺ ជាមួយ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ដល់​កសិករ ឈ្មោះ ស ទូច មាន​គោ​សរុប​ចំនួន​៦០​ក្បាល​/​មាន​គោ​មេ​បន្ត​ពូជ​ចំនួន​៣០​ក្បាល ( មិនមាន​បញ្ហា​ផ្ទុះ​ជំងឺ​ទេ ) ស្ថិតនៅ​ភូមិ​តាំងគោក ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ។​

៣-​ជួប​កសិករ​ចិញ្ចឹម​មានស្រុក​( មាន់​ស្រែ​) ដែលមាន​ឈ្មោះ រួន ឡ​ន បាន​ចិញ្ចឹម​មាន់​សរុប​ប្រមាណ​៣០០​ក្បាល ក្នុងនោះ​មេមាន់​ពូជ​ចំនួន​៦០​ក្បាល ស្ថិតនៅ​ភូមិ រ​ហា​ទិល ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ និង​បាន​ពន្យល់​ណែនាំ​បន្ថែម​ពី​ការអនុវត្តន៍​បច្ចេកទេស​ចិញ្ចឹមសត្វ​អោយទទួល​បាន​ផល​ល្អ​ក្នុងនោះ​ក៍​ត្រូវមាន​ទូ​សម្រាប់​ភ្ញាស់​កូន​មាន់​ដោយ​ស្វ័យប្រវត្តិ​ដែលមាន​គុណភាព​ធានា​ដល់​ការ​ភ្ញាស់​និង​លក់​ចែកចាយ​ទៅ​កសិក​ផ្សេងៗ​ផងដែរ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular