Home កីឡា លោក​ម៉ូ​រី​ញ៉...

លោក​ម៉ូ​រី​ញ៉ូប​ញ្ជាក់​ថា ហារី​ខេន​នឹង​មិន​ខកខាន​ការប្រកួត​រវាង Tottenham និង Arsenal ក្រោយ​ដើរ​ប៉ាំង​ខ្ញើក​ក្នុងពេលលេង​ទល់នឹង LASK

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ឡុង​ដ៍ ៖ កីឡាករ​ហារី ខេន នឹង​ដឹកនាំ​តំបន់​ប្រយុទ្ធ​សម្រាប់​ក្រុម​មាន់​ខ្នាយ​មាស Tottenham នៅ​ពេល​ពួកគេ​ជួប​គូប្រជែង​ក្នុង​ទីក្រុង​ឡុង​ដ៍​ដូចគ្នា គឺ ក្រុម​កាំភ្លើង​ធំ Arsenal នៅក្នុង​ក្របខ័ណ្ឌ Premier League នៅ​ថ្ងៃអាទិត្យ​ទី​៦​ធ្នូ​។​

​ខ្សែ​ប្រយុទ្ធ Spurs រូបនេះ​បាន​ដើរ​ប៉ាំង​ខ្ញើក​ក្នុងជំនួប ៣-៣ របស់ Tottenham ជាមួយ​ក្រុម​អូទ្រីស LASK កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

​អ្នក​ចាត់ការ​ទូទៅ​លោក​ចូសេ ម៉ូ​រី​ញ៉ូ មិន​បាន​និយាយថា ហារី​ខេន​រងរបួស​អ្វី​នោះ​ទេ គ្រាន់តែ​និយាយថា​រំពឹង​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​នឹង​ដឹកនាំ Spurs លេង​ទល់នឹង​កាំភ្លើង​ធំ​។

​ក្រោយ​ក្រុម​ខ្នាយ​មាស​ឡើង​ទៅ​វគ្គ ៣២ ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Europa League លោក​ម៉ូ​រី​ញ៉ូ​និយាយថា “​ខ្ញុំ​ជឿថា​គាត់​នឹង​អាច​លេង​បាន​។ ខ្ញុំ​មិន​ប្រាកដ​ទេ​។ រូប​គេ​កំពុង​ទទួល​ការព្យាបាល ប៉ុន្តែ​ខ្ញុំ​សូម​និយាយ​បំផ្លើស​និង​សូម​ធ្វើ​ពុត​ថា​រូប​គេ​កំពុង​មាន​បញ្ហា​ទៅ​ចុះ​។ ប៉ុន្តែ​រូបគេ​ពុំមាន​បញ្ហា​ទេ ហើយ​ខ្ញុំ​គិត​ថា​គាត់​នឹង​លេង​ទល់នឹង Arsenal”៕

​លោក​ម៉ូ​រី​ញ៉ូ​និយាយថា ហារី​ខេន​នឹង​ដឹកនាំ Spurs លេង​ទល់នឹង Arsenal នៅ​ថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular