Home ព័ត៌មានអន្តរជាតិ បន្ទាប់​ពី​កា...

បន្ទាប់​ពី​កាត់បន្ថយ​ចំនួន​ទាហាន​នៅ​អា​ហ្វ​ហ្គានី​ស្ថាននិង​អ៊ីរ៉ាក់ ត្រាំ​បញ្ជា​អោយ​ដកទ័ព​ចេញពី​សូ​ម៉ាលី

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​អោយ​ដក​យោធា​និង​បុគ្គលិក​សន្តិសុខ​អាម៉េរិក​ចេញពី​សូ​ម៉ាលី កន្លែង​ដែល​ពួកគេ​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​​អាល់​-​សា​បាប នេះ​បើ​តាម​ការប្រកាស​របស់​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​សុក្រ​។​

​ក្រោយ​បញ្ជា​អោយ​កាត់បន្ថយ​ចំនួន​ទាហាន​នៅ​អ៊ីរ៉ាក់​និង​អា​ហ្វ​ហ្គានី​ស្ថាន​កាលពី​ពេល​ថ្មីៗ ចំណាត់ការ​ថ្មី​នេះ​របស់​ត្រាំ​ឆ្លុះបញ្ចាំង​យុទ្ធនាការ​របស់លោក​ដើម្បី​ផ្តាច់​កងកម្លាំង​អាម៉េរិក​ចេញ​ពី​អ្វី​ដែល​លោក​​ហៅ​ថា​សង្គ្រាម​នៅ​បរទេស​មិនចេះចប់ ដូចដែល​លោក​បាន​សន្យា​ក្នុង​ពេលធ្វើ​យុទ្ធនាការ​រក​សម្លេងឆ្នោត​នា​ពេល​កន្លង​ទៅ​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា លោក​ត្រាំ​បាន​បញ្ជា​អោយ​ក្រសួង​ការពារជាតិ​និង​បញ្ជាការ​អាហ្វ្រិក​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ដូរ​ទីតាំង​បុគ្គលិក​និង​ទ្រព្យសម្បត្តិ​ភាគច្រើន​ចេញពី​សូ​ម៉ាលី នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២១​។​តែ​ក្រសួង​ការពារជាតិ​អាម៉េរិក​បានបញ្ជាក់​ថា អាម៉េរិក​«​មិន​ដក​ចេញ ឬ​ឈប់​ចូលរួម​ពាក់ព័ន្ធ​ជាមួយ​អាហ្វ្រិក​ទេ​។​យើង​បន្ត​កាត់បន្ថយ​អង្គការ​ជ្រុលនិយម​ហិង្សា​នានា ដែល​អាច​គំរាម​មាតុភូមិ​​របស់​យើង​ក្នុងពេល​ធានាថា​យើង​បន្ត​រក្សា​ប្រៀប​យុទ្ធសាស្ត្រ​របស់​យើង​នៅក្នុង​ការប្រកួតប្រជែង​របស់​មហាអំណាច​»​។​

​បញ្ជាការ​អាហ្វ្រិក​អាម៉េរិក​បាន​រក្សាទុក​ទា​ហាន​និង​បុគ្គលិក​ប្រមាណ​៧០០​នាក់​មកពី​ប្រតិបត្តិការ​សន្តិសុខ​អាម៉េរិក និង​ក្រុមហ៊ុន​ម៉ៅការ​នៅ​សូ​ម៉ាលី ដែល​អង្គភាព​ទាំង​២​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ពួក​អាល់​-​សា​បាប ហើយ​ជួយ​បង្ហាត់​កងកម្លាំង​សូ​ម៉ាលី​ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០​មក ៕

​មេបញ្ជាការរង​កងកម្លាំង​ចម្រុះ​អាម៉េរិក​ប្រចាំ​អាហ្វ្រិក ឧត្តមសេនីយ៍ ដា​មេន ធី ដូ​ណា​ហូ និយាយ​ជាមួយ​ទាហាន​អាម៉េរិក​ក្នុងពេល​ចុះ​ពិនិត្យ​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​សូ​ម៉ាលី កាលពី​ខែ​កញ្ញា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular