ដោយៈសរិទ្ធ/ភ្នំពេញៈ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ អភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩យប់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយអភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេ និងក្លឹបកំសាន្ត តាមលិខិតលេខ ២២៣ សខល ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ។
លោកអភិបាលរងខណ្ឌបានឲ្យដឹងថាទ្ធផលនៃការត្រួតពិនិត្យ គឺមិនមានទីតាំងអាជីវកម្មខារ៉ាអូខេ និងក្លឹបកំសាន្តណាមួយបើកឡើយ ដោយម្ចាស់ទីតាំងអាជីវកម្ម បានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលកន្លងមកនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៕