Home ព័ត៌មានជាតិ សេដ្ឋកិច្ច ការ​អ៊ុត​កៅស៊...

ការ​អ៊ុត​កៅស៊ូ​លើផ្លូវ​៣៤​ខ្សែ​អាច​រួចរាល់​តាម​ការគ្រោង​ទុក​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈតាមរយៈ​លទ្ធផល ដែល​ធ្វើបាន ក្នុងពេល​បី​ថ្ងៃ​កន្លងទៅនេះ​ពិនិត្យ ឃើញថា​ការ​អ៊ុត​កៅស៊ូ​បេ​ទី​មី​ន័​រ លើផ្លូវ​៣៤​ខ្សែ​នៅ​ក្រុងព្រះសីហនុ អាច​ហើយ​រួច រាល់​តាម​ការគ្រោងទុក​។ នេះ​បើតាម​ការ​ប្រាប់​ឱ្យដឹងពី​លោក​គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា បរិមាណ​ដែល​អ៊ុត​បាន​កាលពី​ថ្ងៃ ម្សិលមិញ​(៤​ធ្នូ​)​មានការ​កើនឡើង​។ នៅសល់​ក្រុម Lee Service Cambodia PTC,LTD ដែល រៀបចំ​ដំណើរការ​មិនទាន់បាន​រលូន តែ​យើង (​គួច ចំរើន​)​បាន​ជម្រុញ​ធ្វើយ៉ាងណា ឱ្យ​ក្រុមហ៊ុន​ដំណើរការ​ឱ្យបាន​លឿន និង​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​។​

​តាម​ការគ្រោង​ផ្លូវ​ទាំង​៣៤​ខ្សែ ដែល​បាន​ចាក់​បេតុង​រួច នៅ​ក្រុងព្រះសីហនុ ត្រូវ​អ៊ុត​កៅស៊ូ​បេ​ទី​មី​ន័​រ បន្ថែម​ពីលើ​កម្រាស់​០.០៧​មី​លី​ម៉ែត្រ មាន​ប្រវែង​ជាង​៨០​គី ឡូ​ម៉ែត្រ ដែលមាន​ផ្ទៃ​សរុប​១.២៧៩.៥៩៣.១៥​ម៉ែត្រក្រឡា និង​ដើម្បី​ឱ្យបាន​ហើយ​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ក្នុង​មួយថ្ងៃ​ត្រូវ​អ៊ុត​ឱ្យបាន​រួច​ចំនួន ១២.៣៣៨.១៥ ម៉ែត្រក្រឡា​។​

​ក្រុមហ៊ុន​ទទួលបាន​គម្រោង​អ៊ុត​កៅស៊ូ​បេ​ទី​មី​ន័​រ លើផ្លូវ​ទាំង​៣៤​ខ្សែ​នៅ​ក្រុង ព្រះសីហនុ​មាន​ចំនួន​៣ គឺ​ក្រុមហ៊ុន​CCES Engineering Services Co., LTD ទទួល បាន​ផ្លូវ​ចំនួន​០៥​ខ្សែ​, ក្រុមហ៊ុន​TCM Engineering Co., LTD ទទួល​ចំនួន​១២​ខ្សែ​, ក្រុម ហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវ​ចំនួន​១៧​ខ្សែ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular