ដោយ៖តារារិទ្ធ/ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះបានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការបង្ហាញពីអត្តសញ្ញាញរបស់អ្នកវិជ្ជមានកូវីដ ១៩ចំនួន ៦នាក់ដែលជាបុគ្គលិកហាងលក់ស្បែកជើងនិងកាបូបម៉ាក Pedro នៅផ្លូវព្រះសីហនុនិងមនុស្ស៤នាក់ទៀតដែលនាំចូលពីក្រៅប្រទេស ។
បុគ្គលិកហាងលក់ស្បែកជើងនិងកាបូបម៉ា Pedro ដែលឆ្លងកូវីដ១៩នោះរួមមាន៖
១៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ Muy Sopheavy អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ Yeak Chantha អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៣៦ ផ្លូវលេខ៦៣៨ ភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
៣៖ បុរសជនជាតិខ្មែរ ឈ្មោះ Cheak Chanrath អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ត្រឡោកបែក ៣ ខណ្ឌទួលគោក ។
៤៖ ស្ត្រីជនជាតិខ្មែរឈ្មោះ Pho Dolla អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
៥៖ បុរសជនជាតិខ្មែរ ឈ្មោះ Khan Veha អាយុ២៣ឆ្នាំ ស្នាក់នៅជិតស្តុប Nokia ខណ្ឌសែនសុខ ។
៦៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ Kouch Davin អាយុ២៣ឆ្នាំ ស្នាក់ផ្ទះលេខ E53 ភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល។
បច្ចុប្បន្នអ្នកទាំង៦នាក់នេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៥នាក់និងម្នាក់ទៀតដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់ អង្រែ។
សម្រាប់អ្នកធ្វើដំណើរមកពីក្រៅប្រទេសទាំង៤នាក់ដែលរកឃើញវិជ្ជមានកូវីដ១៩ រួមមាន៖
១៖ បុរសជនជាតិខ្មែរឈ្មោះ ម៉ីវ សុគន្ធ អាយុ៧៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិនមកដល់កម្ពុជានៅថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
២៖ បុរសជនជាតិអាមេរិកឈ្មោះ KAW THIKUN អាយុ៥៩ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិនមកដល់ កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុរសនេះដែលផ្តល់ដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរាជធានីភ្នំពេញ។
៣៖បុរសជនជាតិអាមេរិកឈ្មោះ SHAWN THACH អាយុ៤២ឆ្នាំស្នាក់នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញជាអ្នកដំណើរមកពីប្រទេសចិនមកដល់ កម្ពុជានៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះដែលផ្តល់ដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
សូមកត់សម្គាល់ថា៖អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបមានចំនួន ៤៩នាក់ដែលនៅក្នុងចំនួននេះមានបុគ្គលបីនាក់ខាងលើនេះផងដែរ ។ រីឯ អ្នកដំណើរចំនួន៤៦នាក់ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅវិទ្យាល័យបូរី ១០០ខ្នងចំនួន១៤នាក់ និងនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៣២នាក់។
៤៖ បុរសជនជាតិអាមេរិកឈ្មោះ OUM CHANDARA អាយុ ៤៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសនេះ ដែលផ្តល់ដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមកត់សម្គាល់ថាអ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបមានចំនួន ៤៨នាក់ ដែលនៅក្នុងចំនួននេះមានបុគ្គលខាងលើនេះផងដែរ។ រីឯអ្នកដំណើរ ចំនួន៤៧នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន១៦នាក់ និងនៅសណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន៣១នាក់ ។
ក្រសួងសុខភិបាលបានប្រកាសពីករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ម្នាក់ គឺលោកស្រី គឹម លីម អាយុ៤៩ឆ្នាំមានអាសយដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹង កេងកង ដែលបានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើយនៅប្រទេសកូរ៉េខាងត្បូងតាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០ត្រូវបាន អនុញ្ញាឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន កាលពីព្រលប់ថ្ងៃទី ៤ ខែធ្នូ បានធ្វើការគូសបញ្ជាក់ថា៖ការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ គឺដើម្បីឲ្យប្រជាពលរដ្ឋបានស្គាល់ឈ្មោះហើយប្រសិនបើមានទំនាក់ទំនងជាមួយឈ្មោះនោះត្រូវមកបង្ហាញខ្លួនភ្លាមៗដើម្បីនឹងយកសំណាកនិងធ្វើចត្តាឡីស័កបានទាន់ ពេលវេលាបើមិនដូច្នេះទេសភាពការណ៍និងពិបាកស្រោចស្រង់។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ៣៤៥នាក់ (ស្ត្រី ៨០នាក់ និងបុរស ២៦៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៥នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន៣៤នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន០៦នាក់៕