ដោយៈសរិទ្ធ/ភ្នំពេញ: កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម សហការជាមួយកម្លាំងការិយាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិន៥នាក់ និង វៀតណាមម្នាក់ ដែលបើកកន្លែងជួញដូរផ្លូវភេទ ។
ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលលេខ F102 ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ថ្លែងប្រាប់ថា ជនសង្ស័យ៦នាក់ រួមមាន ៖
១-ឈ្មោះ សៀ អ៊ីរុង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិចិន ជាមេការហាងម៉ាស្សា , ២-ឈ្មោះ ជាំង ហ៊ុយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន ជានារីម៉ាស្សា , ៣-ឈ្មោះ ប៉ាក ផាសៀលី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន ជានារីម៉ាស្សា , ៤-ឈ្មោះ ជិន ឈីងហ៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ជាអ្នកលក់ដូរ , ៥-ឈ្មោះ ចូ ស៊ូឈាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ជាអ្នកលក់ដូរ និង ៦-ឈ្មោះ ង្វៀង ធីតុគុប ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ជានារីម៉ាស្សា ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងការិយាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅធ្វើការសាកសួរ តាមនីតិវិធី ៕