ដោយ: ជា សីហៈ/ភ្នំពេញ៖ កាលពីថ្ងៃទី៣ដល់៤ ខែធ្នូ ឆ្នាំ២០២០ លោក ឈួន ដារ៉ា រដ្ឋលេខា ធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ក្នុងវេទិកា the 6th India-CLMV Business Conclave 2020 តាមរយៈប្រព័ន្ធវីដេអូអនឡាញ ។
នាឱកាសនោះលោកបានថ្លែងអំណរគុណជូនចំពោះភាគីឥណ្ឌាដែលបានអញ្ជើញភាគីកម្ពុជាចូលរួមក្នុងវេទិកា The 6th India-CLMV Business Conclave 2020 ដែលធ្វើឡើងនៅ ប្រទេសឥណ្ឌា ព្រោះនេះគឺជាលើទី១ ដែល India-CLMV Business Conclave ត្រូវបានធ្វើ ឡើងតាមរយៈប្រព័ន្ធឌីជីថល ដែលជាការបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់របស់បណ្តាប្រទេស កម្ពុជា វៀតណាមឡាវ និងភូមា(CLMV )និងឥណ្ឌាក្នុងការធ្វើវេទិកាដ៏សំខាន់នេះឆ្ពោះទៅមុខ ទោះបីមានការរីករាលដាលនៃជំងឺ Covid -19 ទូទាំងពិភពលោកក៏ដោយ។
លោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការល្អវាងឥណ្ឌា និង ប្រទេសជាសមាជិក ពិតជា អាចឱ្យកម្ពុជាឆក់យកឱកាសអភិវឌ្ឍន៍ប្រកបដោយចីរភាព រវាងប្រទេស និងប្រទេស ព្រមទាំងតំបន់ទាំងមូល។
លោកក៏បានបន្ដទៀតថា នៅក្នុងឆ្នាំ ២០២០នេះ គឺជាឆ្នាំដែលពិភពលោកបានប្រឈម មុខនឹងបញ្ហាការរីករាលដាលនៃជំងឺ Covid-19 ដែលបានជះឥទ្ធិពលដល់កម្ពុជា និងក្នុងពិភព លោកទាំងមូល ហើយបណ្តាប្រទេស កម្ពុជា វៀតណាមឡាវ ភូមា និងឥណ្ឌាក៏បានឆ្លងកាត់ បញ្ហាប្រឈមនេះផងដែរ។
ជាមួយគ្នានេះដែរ លោកក៏បាន សង្ខេបអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា នាពេលថ្មីៗនេះ។ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានកំណើន សេដ្ឋកិច្ចឆ្នើមប្រមាណ ៧,១% ក្នុងមួយឆ្នាំ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមាន សេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ យោងតាមធនាគារពិភពលោក ប្រទេសកម្ពុជាបានជាប់ឋានៈជាប្រទេសមានប្រាក់ចំណូលទាប និងក្លាយជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ ២០១៥ នៅពេលដែលប្រាក់ចំណូលជាតិដុល (GDP) របស់មនុស្សម្នាក់ចំនួន ១,០៧០ ដុល្លារ នឹងបានកើនឡើងដល់ ១.៦៧៩ដុល្លារ អាមេរិកក្នុងឆ្នាំ ២០១៩ ។ អតិផរណាប្រចាំឆ្នាំគឺ ស្ថិតក្រោមការគ្រប់គ្រង ២,៣% អត្រាភាព ក្រីក្រធ្លាក់ចុះក្រោម ១០% និងអត្រាគ្មានការងារធ្វើមាន ០,៣% ក្នុងឆ្នាំ ២០១៩ ។ ម្យ៉ាងវិញ ទៀតអត្រាប្តូរប្រាក់រៀលមានស្ថេរភាពប្រហែល ៤.០៥១ រៀលក្នុង ១ ដុល្លារ។ ទាក់ទងនឹង ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មានការកើនឡើងយ៉ាងខ្លាំងពី ៩២៨លានដុល្លារ ក្នុងឆ្នាំ ២០០៩ ដល់ ៣,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ។លំហូរវិនិយោគផ្ទាល់ពីបរទេស ផ្តោតសំខាន់លើឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មកែច្នៃ កសិកម្ម សំណង់ និងទេសចរណ៍។
ចំណែកសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដូចក្តីរំពឹងទុក របស់ភាគីទាំងពីរ។ នៅឆ្នាំ ២០១៩ យោងតាមទិន្នន័យផ្ទាល់ខ្លួនរបស់ កម្ពុជាតម្លៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌាមានចំនួន ២៥៦លានដុល្លារសហរដ្ឋ អាមេរិក បាននាំចេញទៅប្រទេសឥណ្ឌាក្នុងតម្លៃ ៦៤,៦៧ លានដុល្លារនិងនាំចូលពីប្រទេស ឥណ្ឌាក្នុងតម្លៃ ១៩១,៥៩ លានដុល្លារ ៕PC