ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

កក​
​កិរិយាសព្ទ​
​ប្រែ​ពី​រាវ​ទៅជា​ខន់​
​ខ្លាញ់​កក​, ប្រេងដូង​កក​, ទឹកកក ។​
​កិរិយាវិសេសន៍​
​កុះករ​, តាន់តាប់​, ជុំជិត​, កុញ​, ត្រៀបត្រា​
​មើលទៅ​ឃើញ​មនុ​ស្សកក​, ឈរ​កក ។​
គុណសព្ទ​
​កុះករ​, តាន់តាប់​, ជុំជិត​, កុញ​, ត្រៀបត្រា​
​មើលទៅ​ឃើញ​មនុ​ស្សកក​, ឈរ​កក ។​

​កក់​
​កិរិយាសព្ទ​
​ជម្រះ​សក់​ឲ្យ​ស្អាត​
​កក់សក់ ។​
​ធ្វើ​ឲ្យ​ទទឹកជោក​
​ភ្លៀង​កក់ ។​
​បញ្ចាំ​ទុក​មុន​, ឲ្យ​មុន​ជាការ​បញ្ចាំចិត្ត​
​ខ្ញុំ​បាន​កក់​ប្រាក់​៥០​រៀល​ឲ្យ​គេ​រួចហើយ ។​
​នាមសព្ទ​
​ឈ្មោះ​ស្មៅទឹក​មួយ​ពួក សម្រាប់​ប្រើ​ជា​របរ​ធ្វើ​កន្ទេល ។ កក់​មាន​ច្រើន​ប្រភេទ គឺ កក់មូល​, កក់ជ្រុង​, កក់ចែងម៉ែង ។ ល ។ ឈ្មោះ​ប្រដាប់​មួយ​យ៉ាង​មាន​សណ្ឋាន​ដូច​ផ្លែ​ឈូក​សម្រាប់​ងូតទឹក​
​ទឹកធ្លាក់​ចេញពី​កក់ ( ហៅ ផ្លែ​ឈូក ក៏បាន ) ។​

​កក្កដ​
(​ក័ក​-​កៈ​-​ដៈ​)
​នាមសព្ទ​
( បា​. ; សំ​. កក៌ដ ) ក្ដាម ។ ឈ្មោះ​ខែ​ទី ៤ នៃ​សុរិយគតិ​, មាន ៣១ ថ្ងៃ​, ត្រូវ​គ្នា​នឹង​ខែ​ស៊ូ​យេ​ត ( ខែ​ទី ៧ ) បារាំងសែស ។ សព្វថ្ងៃ​ប្រើ​ជា កក្កដា ក៏​រាប់​ជា​ខែ​ទី ៧ ដែរ ។​

កករ​
(​ក៏​-​ក​)
​នាមសព្ទ​
​ផង់​ឬ​កំទេច​ល្អិត ដែល​នៅក្នុង​សភាវៈ រាវ មានទឹក , សុរា​, ប្រេង ជាដើម​
​កករ​ប្រេង ។ កករ​ចិត្ត ចិត្ត​សៅហ្មង​ហាក់ដូចជា​មានកករ ។ ប្រើ​ដូចជា គុ​. ក៏បាន : ចិត្ត​កករ​ល្អក់ ។​