ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ចាក់កណ្ដាញ់
គុណសព្ទ
ដែលក្រញាញ់ចាក់ស្រេះ, ដែលចំពាក់ស្មុគស្មាញ រកដើមចុងពុំឃើញ
សក់ចាក់កណ្ដាញ់, សូត្រចំពាក់ចាក់កណ្ដាញ់ ។
ចាក់កន្ទ្រង់
កិរិយាសព្ទ
លោតដោយជើងតែម្ខាង ត្រង់ក្រឡាគំនូសដែលគូសដីតាមកំណត់ ។
នាមសព្ទ
ឈ្មោះល្បែងក្មេងមួយយ៉ាង ដែលលេងដោយមានគំនូសដីជាក្រឡាកំណត់ព្រំដែន, បោះដុំមូល ១ ម្នាក់ហើយលោតដោយជើងតែម្ខាង ឈូសដុំមូលនោះដោយជើងម្ខាងដែលលោត, មានដំណើរចាញ់ឈ្នះតាមកំណត់
លេងចាក់កន្ទ្រង់ ឬ លេងលោតកន្ទ្រង់ ។
ចាក់ក្រឡេក
នាមសព្ទ
ឈ្មោះឈើតូចមួយប្រភេទ កាលបើមានអ្វីប៉ះពាល់ត្រូវរង្គើដើម ឬ មែក ក៏សម្លបស្លឹកហាក់ដូចជាចេះរសើប
ដើមចាក់ក្រឡេក ។
ឈ្មោះស្មៅមួយប្រភេទមានអាការហាក់ដូចជាចេះរសើបដែរ
ស្មៅចាក់ក្រឡេក (ម. ព. ព្រះខ្លប ផង) ។
ចាក់ចុច
កិរិយាសព្ទ
និយាយប្រចុបប្រចែង លូកលើសើក្រាម ឲ្យគេយល់ស្របតាម
និយាយសម្រួលការចាក់ចុចទាល់តែគេយល់ព្រមតាម ។
កិរិយាវិសេសន៍
និយាយប្រចុបប្រចែង លូកលើសើក្រាម ឲ្យគេយល់ស្របតាម
និយាយសម្រួលការចាក់ចុចទាល់តែគេយល់ព្រមតាម ។
ចាក់ច្រាស
កិរិយាសព្ទ
ឆ្អែតហួសកំណត់ទាល់តែហែលហល់ឡេះឡះអន្ទះអន្ទែង
ស៊ីទាល់តែចាក់ច្រាស ។
គុណសព្ទ
ឆ្អែតហួសកំណត់ទាល់តែហែលហល់ឡេះឡះអន្ទះអន្ទែង
ស៊ីទាល់តែចាក់ច្រាស ។