Home ព័ត៌មានជាតិ សេដ្ឋកិច្ច គម្រោង​វិ​និ​...

គម្រោង​វិ​និ​យោគ​ជាង​១០០​លាន​ដុល្លារ​ទទួល​ការសម្រេច​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំំ​ពេញៈ​គម្រោង​វិនិយោគ​ចំនួន​ប្រាំ​ដែលមាន​ទីតាំង​ខុសៗ​គ្នា​ដោយមាន​ទំហំ​ទឹកប្រាក់​ជាង​១០០​លាន​ដុល្លារ​អាម៉េរិក​និង​បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា​រាប់ពាន់​កន្លែង​បានទទួល​ការសម្រេច​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ហៅ​កាត់​ថា​ស៊ី​ឌី​ស៊ី​ី​(CDC)​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​កក​ផ្លូវការ​របស់​ស៊ី​ឌី​ស៊ី​នៅ​ថ្ងៃទី​៥​ខែធ្នូ​បាន​បញ្ជាក់ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ប្រាំ​។​
​ក្រុមហ៊ុន​ទាំង​ប្រាំ​នេះ​មានៈ​១- “CHUNTENG INDUSTRIAL (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ពី​ក្រណាត់ សម្រាប់​សត្វ​ចិញ្ចឹម (​ឆ្កែ និង​ឆ្មា​) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,៦​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៥៨​កន្លែង​។​២- “BLISSFULL CAPITAL CO., LTD” គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដីឡូត៍​៥៣២ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៩,៥​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ២០០​កន្លែង​។​
៣- “SING FU SUN (CAMBODIA) PLASTIC CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក (Preform, Cap, Bottle) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តាន​ប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ១១,៧​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៥២​កន្លែង​។​៤- “RUIZEXING CHEMICAL TECHNOLOGY CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ថ្នាំ​កសិកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ មាន​ទុនវិនិយោគ​ប្រមាណ ២០,១​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៧៤​កន្លែង​។​

​ចំណែក​ទី​៥- “INTER-MATTRID BEVERAGE (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​មាន​ទុនវិនិយោគ​ចំនួន ៧៨​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៥០​កន្លែង​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular