ដោយៈ សរិទ្ធ/ពោធិ៍សាត់ៈ ក្រុមញៀនល្បែងអាប៉ោង ប្រុសស្រីចំនួន១០នាក់បានត្រូវកម្លាំង អធិការដ្ឋាននគរបាល ស្រុកវាលវែង និងកម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលអន្លង់រាប ឃាត់ខ្លួន កាលពីម៉ោង ៩និង៣៥នាទី យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចអូរ១៧ ស្ថិតក្នុងភូមិ ដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនសង្ស័យប្រុសស្រី ចំនួន១០នាក់ ក្នុងនោះមាន ស្រី១នាក់ រួមមានៈ ១-ឈ្មោះ ម៉ម ភារៈ អាយុ៣៨ឆ្នាំ ជាម្ចាស់ផ្ទះ ផ្ដល់ទីតាំង (យកតុង), ២- ឈ្មោះ កង វឿន អាយុ៤២ឆ្នាំ , ៣-ឈ្មោះ ទាន ផល អាយុ៥២ឆ្នាំ, ៤ -ឈ្មោះ ទិត្យ ធី អាយុ២៣ឆ្នាំ , ៥-ឈ្មោះ ឈឹម វណ្ណៈ ភេទស្រី អាយុ៥៧ឆ្នាំ , ៦ -ឈ្មោះឡុញ ភ័ស្ស អាយុ ៣៣ឆ្នាំ , ៧-ឈ្មោះ ឆេង សារុន អាយុ៥០ឆ្នាំ , ៨-ឈ្មោះ ម៉ា ផាត អាយុ ៦៣ឆ្នាំ , ៩-ឈ្មោះ ផា សានុ អាយុ៣៧ឆ្នាំ ។ អ្នកទាំង ៩នាក់នេះ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ និង១០-ឈ្មោះ សុខ ធី អាយុ៥៩ឆ្នាំ រស់នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ (មេអាប៉ោង និងជាអ្នកបាញ់អាប៉ោង) ។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រី ចំនួន១០នាក់នេះ រួមទាំងវត្ថុតាង ត្រូវបាននាំយកទៅ អធិការដ្ឋាន នគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី ៕PC