Home ព័ត៌មានអន្តរជាតិ អា​ដុល អ៊ី​ត្...

អា​ដុល អ៊ី​ត្លែរ ឈ្នះ​ឆ្នោត​នៅ​ណា​មី​ប៊ី​??

​ប្រែ​សម្រួលៈ​វាសនា​៖ ​អ្នកនយោបាយ​ម្នាក់​ដាក់ឈ្មោះ​តាម​មេដឹកនាំ​ណា​ស៊ី​អាឡឺម៉ង់ លោក​អា​ដុល អ៊ី​ត្លែរ (Adolf Hitler)​បាន​ឈ្នះ​ការបោះឆ្នោត​ទទួលបាន​អាសនៈ​មួយ​នៅក្នុង​ការបោះឆ្នោត​នៅ​ប្រទេស​​ណា​មី​ប៊ី តែ​លោក​ថា​លោក​មិន​មាន​មហិច្ឆតា​ត្រួតត្រា​ពិភពលោក​ទេ​។​

(​ឆ្វេង​)​អា​ដុល អ៊ី​ត្លែ អ៊ូ​ណូ​ណា​ដែល​ឈ្នះ​បាន​អស​នៈ​មួយ​ក្នុង​ការបោះឆ្នោត​តំបន់​នៅ​ណា​មី​ប៊ី និង​ស្តាំ គឺ អា​ដុល អ៊ី​ត្លែរ នៃ​គណបក្ស​ណា​ស៊ី​អាឡឺម៉ង់​

​អា​ដុល អ៊ី​ត្លែ អ៊ូ​ណូ​ណា​(Adolf Hitler Uunona)​ទទួលបាន​សម្លេង​គាំទ្រ​៨៥​ភាគរយ​ក្នុង​ការបោះឆ្នោ​តំបន់​នៅក្នុង​អតីតទឹក​ដីអា​ណា​និគម​អាឡឺម៉ង់​មួយ​នេះ​ដែល​នៅតែ​ជា​ជម្រក​នៃ​សហគមន៍​​និយាយ​ភាសា​អាឡឺម៉ង់​តូច​មួយ​និង​ដង​វិថី​មួយចំនួន ទីកន្លែង​និង​ឈ្មោះ​មនុស្ស​មួយចំនួន​នៅ​យកឈ្មោះ​អាឡឺម៉ង់​នៅឡើយ​។​

​ក្រោយ​ឈ្នះ​បាន​អាសនៈ​នេះ អ្នកនយោបាយ​រូបនេះ​បាន​ប្រាប់​សារព័ត៌មាន Bild ថា​លោក​«​មិន​ពាក់ព័ន្ធ​នឹង​មនោគមវិជ្ជា​ណា​ស៊ី​ទេ​។​ឪពុក​ខ្ញុំ​ដាក់​ឈ្មោះ​ខ្ញុំ​តាម​ជន​នេះ​ដោយ​មិន​បានដឹង​អ្វី​ជា អា​ដុល អ៊ី​​ត្លែ​រ ផង​។ នៅ​ពី​ក្មេង​ខ្ញុំ យល់ថា​វា​ជា​ឈ្មោះ​ធម្មតា តែ​ពេល​ធំ​ឡើង​ខ្ញុំ​ដឹង​ថា ជន​នេះ​មាន​បំណង​ត្រួតត្រា​ពិភពលោក​»​។​

​លោក​បាន​អោយដឹងថា ភរិយា​លោក​ហៅ​លោក​អា​ដុល និង​លោក​ចង់​ដូរ​ឈ្មោះ​មក អា​ដុល អ៊ូ​ណូ​ណា តែ​វា​ហួសពេល​ក្នុង​ការដូរ​ឈ្មោះ​នេះ​ជា​ផ្លូវការ​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular