ដោយៈ សុខុម/ស្ទឹងត្រែងៈ ផ្សារបន្លែ ត្រីសាច់ អង្ករ សម្រាប់ឱ្យបងប្អូន មកពីជនបទ ដាច់ស្រយាល លក់ដូរ នៅចំណុចបេនឡាន ក្បែររង្វង់មូលមាត់ទន្លេ ក្រុងស្ទឹងត្រែង ត្រូវបានផ្អាកជាបណ្ដោះអាសន្ន មិនឲ្យមានការលក់ដូរ នៅចុងសប្ដាហ៍នេះ ពោលគឺដើម្បី ចូលរួម បង្កាទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩។ នេះបើយោងតាម សេចក្តីជូន ដំណឹងរបស់ មន្ទីរពាណិជ្ជកម្ម ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា ផ្សារចុងសប្តាហ៍ សម្រាប់ឲ្យអ្នកជនបទលក់ដូរ គឺបើកឲ្យដំណើរការនៅរៀង រាល់ថ្ងៃសៅរ៍ និងអាទិត្យ។ ក៏ប៉ុន្តែផ្សារធំ នៅខេត្តស្ទឹងត្រែងមិនបានផ្អាកដំណើរការទេ គឺអនុញ្ញាតអោយមានលក់ដូរ ជាធម្មតា៕PC