Home ព័ត៌មានអន្តរជាតិ គ្រូពេទ្យ​បារ...

គ្រូពេទ្យ​បារាំង​រំលោភ​ក្មេង​ជាង​៣០០​នាក់ រួមទាំង​អ្នក​ជំងឺ​របស់​ខ្លួន​

​ប្រែ​សម្រួលៈ​វាសនា​៖ គ្រូពេទ្យ​វះកាត់​បារាំង​ម្នាក់ ត្រូវបាន​ចោទប្រកាន់​ពី​បទ​រំលោភ​កូនក្មេង​ដល់​ទៅ​ជាង​៣០០​នាក់ ភាគច្រើន​នៅក្នុង​មន្ទីរពេទ្យ​របស់​គាត់​ផ្ទាល់ ។​ឥឡូវ គ្រូពេទ្យ​អាយុ​៧០​ឆ្នាំ​រូប​នេះ​ត្រូវបាន​​តុលាការ​កាត់ទោស​អោយ​ជាប់គុក​១៥​ឆ្នាំ ក្នុង​ករណី​រំលោភ​កុមារ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​បារាំង​។​

​ហ្សូ​ល លី​ស្កូ​ណិក​(Joel Le Scouarnec)​ត្រូវបាន​រក​ឃើញ​កំហុស​ពី​បទ​រំលោភ​ផ្លូវភេទ​នៅក្នុង​សវនាការ​មួយ​ដែល​មាន​ការពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​ជា​អ​និតិ​ជន​៤​នាក់ តែ​ក្រុម​រដ្ឋអាជ្ញា​និយាយថា ភស្តុតាង​​បង្ហាញថា ជនល្មើស​វ័យ​ចំណាស់​នេះ​បាន​រំលោភ​ក្មេង​ដល់​ទៅ​៣១២​នាក់​ឯណោះ​ចន្លោះ​ឆ្នាំ​១៩៨៦​និង​២០១៤​។​

​ក្នុងអំឡុងពេល​ស៊ើបអង្កេត ក្រុម​រដ្ឋ​អាជ្ញា​បាន​រកឃើញ​កំណត់ហេតុ​ប្រចាំថ្ងៃ​របស់​គ្រូពេទ្យ​រូបនេះ ដែល​ក្នុងនេះ​គាត់​បាន​ពណ៌​លម្អិត​អំពី​ការប្រព្រឹត្ត​សិច​ជាមួយ​កុមារ ។​

​ក្រោយ​បាន​សារភាព​ទទួលកំហុស​នៅក្នុង​សវនាការ​នៅ​ក្រុង​សង់ត៍​(Saintes)​នៅ​សប្តាហ៍​នេះ វេជ្ជបណ្ឌិត​ដែល​ធ្លាប់​ត្រូវបាន​គេ​គោរព​រូបនេះ ត្រូវបាន​បញ្ជូន​ចូល​គុក ហើយ​អាច​នឹង​ប្រឈម​សវនាការ​ទី​២​។​

​ហ្សូ​ល លី​ស្កូ​ណិក ត្រូវបាន​ចោទប្រកាន់​នៅ​ឆ្នាំ​២០១៧​ក្រោយ​ការធ្វើ​សក្ខីកម្ម​(​ផ្តល់​កស្សិណ​)​ពី​ជនរងគ្រោះ​ម្នាក់ និង​ការស៊ើបអង្កេត​នៅពេល​ក្រោយមក​បាន​រកឃើញ​បទល្មើស​ជា​ច្រើន​ទៀត​របស់​គាត់​៕

​ហ្សូ​ល លី​ស្កូ​ណិក ត្រូវបាន​រកឃើញ​ទោសកំហុស​រំលោភ​កុមារ រាប់រយ​នាក់​រួម​មាន​កូនក្មេង​អាយុ​៤​ឆ្នាំ ដែល​ជា​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ដែល​គាត់​ធ្វើការ​។​គាត់ហាក់​មិន​មាន​ការភ្ញាក់ផ្អើល​ទេ​នៅ​ពេល​​ចៅក្រម​ប្រកាស​សាលក្រម​ដាក់ទោស​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular