Home ព័ត៌មានអន្តរជាតិ មន្ទីរពេទ្យ​ន...

មន្ទីរពេទ្យ​នៅ​ជប៉ុន​រកកល់​នឹង​ជួប​វិបត្តិ ចំ​ពេល​ខ្វះ​គ្រែ​និង​ករណី​កូវី​ដ​កើនឡើង​យ៉ាង​គំហ៊ុក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​តូ​ក្យូ ៖ ជប៉ុន​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​វេជ្ជសាស្ត្រ​យ៉ាងធ្ងន់ធ្ងរ ខណៈ​ចំនួន​អ្នកជំងឺ​ដែល​មាន​រោគសញ្ញា​កូវី​ដ​១៩​ធ្ងន់ធ្ងរ​កើនឡើង​បី​ដង​ក្នុង​រយៈពេល​មួយ​ខែ​ដោយ​ឈាន​ដល់​​កម្រិត​ខ្ពស់​ថ្មី ៥០៥ នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​០៤​ធ្នូ​។​

​ចំនួន​អ្នក​ស្លាប់​ក៏​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ផង​ដែរ ដោយ​កំណត់ត្រា​ខ្ពស់​បំផុត​ថ្មី​ប្រចាំ​ថ្ងៃ​គឺ ស្លាប់ ៤៥ នាក់​។​

​កំហឹង​បាន​ផ្ទុះ​ឡើង​ចំពោះ​ការឆ្លើយតប​របស់​រដ្ឋាភិបា​លលោកនាយក​រដ្ឋមន្ត្រី យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា​ចំពោះ​វិបត្តិ​នេះ នៅពេល​មេដឹកនាំ​អាណាខេត្ត​នានា​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ជាតិ​ថា​ប្រគល់​ការទទួល​​ខុស​ត្រូវ​មក​ឱ្យ​ពួកគេ​។​

​អភិបាលក្រុង​អូ​សា​កា​លោក ហ៊ី​រ៉ូ​ហ្វូ​មី យ៉ូ​ស៊ី​មូរ៉ា ដែល​បាន​ប្រកាស​ពី​ការប្រុងប្រយ័ត្ន​កម្រិត​ក្រហម​នៅក្នុង​ដែនដី​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សម្តែង​ការ​ខឹងសម្បា​ចំពោះ​របៀប​ដែល​សភា​មិនបាន​​ពិចារណា​លើ​ច្បាប់​គ្រប់គ្រង​កូវី​ដ​១៩ ចំ​ពេល​រកកល់​ផ្ទុះ​វិបត្តិ​វេជ្ជសាស្ត្រ​។​

​ក្រុម​គ្រូពេទ្យ​ក៏​បាន​រិះគន់​ចំពោះ​ការខ្វះខាត​នៃ​ភាព​បន្ទាន់​ផង​ដែរ ដោយ​លើកឡើង​ថា វិធានការ​បញ្ឈប់​វីរុស​ត្រូវបាន​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ដោយ​ពួក​អ្នកនយោបាយ​រួម​មាន​ការផ្ទេរ​អ្នក​គ្មាន​ឯកទេស​ខាង​ជំងឺ​​ឆ្លង​ដើម្បី​ជួយ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩​។​

​នៅក្នុង​ការ​ផុស​មួយ​លើ​ហ្វេ​សប៊ុក​ដែល​គេ​ចែករំលែកត​គ្នា​យ៉ាង​ទូលំទូលាយ លោក​វេជ្ជបណ្ឌិត ហ៊ី​ដេ​អាគី អូ​កា មក​ពី​មណ្ឌល​វេជ្ជសាស្ត្រសៃ​តា​ម៉ា នៅ​ទីក្រុង​កា​វ៉ា​ហ្គោ ភាគ​ខាងជើង​ទីក្រុង​តូ​ក្យូ​បាន​ប្រៀប​​ធៀប​ស្ថានភាព​នេះ​ទៅ​នឹង​ប្រតិបត្តិ​ការហោះហើរ​។

​លោក​បាន​សរសេរថា “​ការសម្រេចចិត្ត​ខាង​នយោបាយ​បច្ចុប្បន្ន​គឺ​ប្រៀប​ដូច​ទៅ​នឹង​ការ​និយាយថា គ្រប់យ៉ាង​មិន​អី​ទេ ពីព្រោះ​នៅ​សល់​យន្តហោះ​ច្រើន​ទៀត​ទោះបី​វា​ត្រូវបាន​បើក​ដោយ​ពី​ឡុត​គ្មានប​ទពិ​​សោ​ធន៍ក្តី​។ តើ​នេះ​ពិតជា​មាន​សុវត្ថិភាព​ទេ​?”​។

​ការលើកឡើង​នេះ​ធ្វើឡើង​នៅ​ពេល​មន្ទីរពេទ្យ​នានា​កំពុង​ខ្វះ​គ្រែ ហើយ​វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកា​កំពុង​ធ្វើការ​ធ្ងន់ធ្ងរ​ឈាន​ដល់​ការ​បាក់កម្លាំង​៕

​បាតុករ​នាំគ្នា​តវ៉ា​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​កូដកម្ម​ដោយ​បុគ្គលិក​ពេទ្យ​មួយ​នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​សុក្រ​ទី​៤​ធ្នូ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular