ដោយៈ វណ្ណៈ/ព្រះសីហនុៈ នៅពេលជំងឺឆ្លងកូវីដ ១៩ កំពុងរីករាលដាល ក្នុងសហគមន៍ បានធ្វើឲ្យមានព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដែលជាកង្វល់របស់ពលរដ្ឋ និងរាជរដ្ឋាភិបាល ហាងខារ៉ាអូខេ មួយចំនួនតូច នៅក្នុងទីប្រជុំជន ក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហាក់បីដូចជា មិនបានចូលរួមអនុវត្ត តាមការណែនាំរបស់ ក្រសួងសុខា ភិបាល និងអាជ្ញាធរដែនដី ឲ្យគ្រប់ជ្រុងជ្រោយ នៅឡើយទេ។
ជាក់ស្តែង នៅយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ដឹកនាំដោយលោក ឃន ម៉ន នាយករងរដ្ឋបាលស្រុក ចុះណែនាំ និងបិទទីតាំងសេវាកម្ម ខារ៉ាអូខេ ចំនួន ១១ កន្លែង ដែលនៅបើកធ្វើអាជីវកម្ម ផ្ទុយនឹងការ ណែនាំ របស់ក្រសួងសុខាភិបាល និងគោលការណ៍របស់ អាជ្ញាធររដ្ឋបាល ខេត្តព្រះសីហនុ ។
មន្ត្រីដែលស្ថិតនៅក្នុង កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកព្រៃនប់ បានថ្លែងថាៈ ការបិទកន្លែងកម្សាន្តខារ៉ាអូខេនេះ គឺបិទជាបណ្តោះអាសន្ន ដើម្បីការពារ ទប់ស្កាត់ ការរាតត្បាតជំងឺកូវី ១៩ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់៕PC