ដោយៈ ភ្នំខៀវ/ប៉ៃលិនៈ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបាន បញ្ជូនសម្ភារការពារជំងឺកូវីដ១៩ ទៅឲ្យភ្នាក់ងារខេត្តប៉ៃលិន ចុះចែកជូន ដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍។
លោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិននៅក្នុងពិធីទទួល ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ បានលើកឡើងថាៈ អំណោយសម្ភារជាច្រើនដែលក្រុម ការងារខេត្តប៉ៃលិន ទទួលបាននៅពេលនេះ រួមមាន: អាល់កុល ម៉ាស់ សាប៊ូ ជេលសម្អាតដៃ ផ្ទាំងប៉ាណូ ប័ណ្ណផ្សព្វផ្សាយ រួមទាំងថវិកា មួយចំនួនទៀត។ សម្ភារទាំងអស់ខាងលើ ជាចំណែកមួយ ក្នុងការការពារទប់ស្កាត់ ការរីករាលដាល វីរុសកូវីដ-១៩ ក្នុងដំណាក់កាល ឆ្លងចូលដល់តំបន់សហគមន៍។
ប្រធាន ស ស យ ក ខេត្តប៉ៃលិន បានបន្តថាៈ ចំពោះមុខ និងបន្ទាន់នេះ ក្រុមការងារ នឹងរៀបចំបែងចែកសម្ភារទាំងអស់នេះ បន្តជូនដល់ភ្នាក់ងារយុវជន ក្នុងឃុំ សង្កាត់ទាំង៨ សំដៅពង្រឹងការងារទប់ស្កាត់ នូវជំងឺកូវីដ-១៩ ឲ្យបានទាន់វេលា ក្រៅពីនេះជំរុញដល់ ភ្នាក់ងារ ឲ្យពន្លឿនចុះផ្សព្វផ្សាយ ណែនាំអប់រំ ឲ្យបានគ្រប់ទិសទី ស្តីពីវិធានការការពារ ជំងឺផ្លូវដង្ហើមថ្មី អនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងតាមខ្នងផ្ទះនីមួយៗ៕PC