Home ព័ត៌មានអន្តរជាតិ កម្មករ​រ៉ែ​ចិ...

កម្មករ​រ៉ែ​ចិន​១៨​នាក់​ស្លាប់​ដោយសារ​លិច​ធ្លាយ​ហ្គាស​នៅ​ក្រោម​ដី​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖ កម្មករ​រ៉ែ​ចិន​១៨​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍ ក្រោយ​មាន​ការ​លិច​ធ្លាយ​ឧស្ម័ន​កាបោន​ម៉ូណូ​ស៊ីដ នៅ​អណ្តូងរ៉ែ​ធ្យូងថ្ម​មួយ​នៅ​ចិន​ភាគ​និរតី នៅពេល​ក្រុម​​ជួយសង្គ្រោះ​កំពុង​ព្យាយាម​ចូល​ទៅ​ដល់​កម្មករ​៥​នាក់​ទៀត​ដែល​កំពុង​ជាប់​នៅ​ក្រោម​ដី​។​

​ទូរទស្សន៍​រដ្ឋ​CCTV បាន​រាយការណ៍​ថា កម្មករ​រ៉ែ​២៤​នាក់​បាន​ជាប់​ក្នុង​ឧបទ្ទវហេតុ​នៅ​អណ្តូងរ៉ែ​យ៉ាវ​ស៊ី​ទុង​(Diaoshuidong) នៅ​ក្រុង​ចុង​គី​ញ​ក្រោយ​មានការ​លិច​ធ្លាយ​ឧស្ម័ន​កាលបី​ថ្ងៃ​សុក្រ​។​

CCTV​បានអោយដឹង​ទៀត​ថា គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍ អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​អ្នក​នៅ​មាន​ជីវិត​ម្នាក់​និង​ជនរងគ្រោះ​ដល់​ជីវិត​១៨​នាក់​។​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ចំ​ពេល​កម្មករ​វាយកំទេច​​គ្រឿង​បរិក្ខារ​ជីក​រ៉ែ​នៅ​ក្រោម​ដី បន្ទាប់​ពី​អណ្តូងរ៉ែ​នេះ​បាន​បិទ​អស់​ពេល​ជិត​២​ខែ​មក​ហើយ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​និយាយថា ក្រុម​អ្នក​ស៊ើបអង្កេត​កំពុង​កំណត់​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​។​

​គ្រោះថ្នាក់​អណ្តូងរ៉ែ​កើត​មាន​ជារឿយៗ​នៅ​ចិន ដោយ​កាលពី​ខែកញ្ញា​កម្មករ​១៦​នាក់​ក៏​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​អណ្តូងរ៉ែ​មួយទៀត​នៅ​ជាយក្រុង​ចុង​គី​ញ​៕

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍ ក្រុម​អ្នក​ជួយសង្គ្រោះ​រកឃើញ​អ្នក​នៅ​រស់​ម្នាក់​និង​អ្នកស្លាប់​១៨​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular