Home ព័ត៌មានជាតិ សន្តិសុខ យុវជន​ម្នាក់ ...

យុវជន​ម្នាក់ បើក​ម៉ូតូ មក​លោតទឹក​ស្ទឹង​ព្រែក​ត្នោត សម្លាប់ខ្លួន នៅ​ក្រុង​ច្បារមន​

ដោយៈ សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺៈ យុវជន​ម្នាក់ បាន​បើក​ម៉ូតូ មក​លោតទឹក​ស្ទឹង​ព្រែក​ត្នោត សម្លាប់ខ្លួន កាលពី​វេលា​ម៉ោង ១​និង​២៥​នាទី រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ នេះ ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល ត្រង់ចំណុច​ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​បើតាម​សម្តី​សាក្សី ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​និយាយថាៈ មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់ ឈ្មោះ ស៊ីម ផានិត អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​បើក​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ សេរី​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1P4909 បើកបរ​ពី​ទិស​ខាងជើង ទៅខាង​ត្បូង លុះ​បើក​មកដល់ ពាក់កណ្តាល​ស្ពាន ស្រាប់តែ​យុវជន​ខាងលើ បាន​ចត​ម៉ូតូ ហើយរ​ត់ទៅ​លោតទឹក​ស្ទឹង សម្លាប់ខ្លួន​តែម្តង​។​

​ប្រភព បាន​បន្តថាៈ ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្ត ព្រមទាំង​សមត្ថកិច្ច​ក្រុង​ច្បារមន បាន​ជួយសង្គ្រោះ​យុវជន ខាងលើ ដែល​លោតទឹក​សម្លាប់ខ្លួន​នេះ បាន​ទាន់ពេលវេលា​។​

​ក្រោយពី​សង្គ្រោះ​យុវជន ខាងលើ​បាន​ហើយ សមត្ថកិច្ច បាន​យកទៅ​សាកសួរ​នៅ​អធិការ ដ្ឋា​ន​នគរបាល ក្រុង​ច្បារមន និង​ហៅ​ក្រុមគ្រួសារ ឲ្យ​មក​ទទួល​យុវជន​នេះ ទៅ​អប់រំ​វិញ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular