ដោយ: បាយ័ន / សៀមរាប: នៅក្រុងសៀមរាបម្ចាស់ហាង ម្ចាស់ផ្សារ១ចំនួន ពេលភ្ញៀវ ចូលទៅកន្លែងខ្លួនមិនពាក់ម៉ាស មិនបាញ់អាល់កុល ក៌ឱ្យចូលដែរ ហើយថែមមិនទាំងវាស់កំដៅទៀតផង។ កាធ្វើបែបនេះធ្វើឱ្យមានហានិភ័យខ្ពស់បំផុត។
តែទោះយ៉ាងណាក្តី ម្ចាស់ហាង ម្ចាស់ផ្សារមួយចំនួនគេគោរពតាមការណែនំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដោយមិនធ្វេសប្រហែលឡើយ ព្រោថាគាត់យក់ថា នេះជាការពារបានយ៉ាងមានប្រសិទ្ធភាពបំផុត ចំពោះការទប់ស្កាត នៃការរាលដាលបានចំពោះជំងឺឆ្លងរបស់កូវី១៨ ដ៏កាចសាហាវនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសហើយថា រាជធានីភ្នំពេញនិងខេត្តសៀមរាប ជាគោលដៅមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីត១៩នេះ ហើយថ្មីនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ម៉ាស១លានម៉ាសដល់ខេត្តសៀមរាប ក្នុងទប់ស្កាត់ជំងឺកូនវីតខាងលើ។
ការណ៍នោះបើរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលជាអ្នកទប់ស្កាត់ និងព្យាបាល តែបើម្ចាស់ហាង ម្ចាស់ផ្សារ ឬកន្លែងអាជីវកម្មផ្សេងៗទៀតមិនជួយទប់ស្កាត់គឺពិតជាមិនអាចទៅរួចឡើយ៕