Home ព័ត៌មានជាតិ សង្គម អភិបាល​រាជធាន...

អភិបាល​រាជធានី​៖ មិន​ឱ្យមាន​ការលួចបើក​អាជីវកម្ម​ក្លឹប​កម្សាន្ត​និង​ខារ៉ាអូខេ​ជាដាច់ខាត​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: អនុវត្តតាម​ការណែនាំ​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​បានធ្វើ​ការណែនាំ​ដល់​អភិបាល នៃ​គណៈ​អភិបាលរងខណ្ឌ ក៏ដូចជា​មន្ត្រី​និង​អាជ្ញាធរ​សង្កាត់​ទាំង​១០ ត្រូវ​ចុះ​តាមដាន​មូលដ្ឋាន​របស់ខ្លួន​កុំ​ឱ្យមាន​ការលួចបើក​ដា​ច់​ខាត់​ចំពោះ​ទីតាំង​ខារ៉ាអូខេ​និង​ក្លឹប​កំសាន្ត​។ តែ​ចំពោះ​ភោជនីយដ្ឋាន​ក៏ត្រូវ​តែ​តាមដាន​ពិនិត្យ​ផងដែរ ថា​តើ​ពួកគាត់​បាន​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល​ឬទេ​។ បើ​មិន​អនុវត្ត​ទេ​ត្រូវ​ណែនាំ​អោយ​ពួកគាត់ អនុវត្ត​ឱ្យបាន​ជា​ដាច់​ខាត់ ដើម្បី​រួមគ្នា​ក្នុង​ការបង្ការ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​។​

​លោក​ ឯក ឃុន​ដឿ​ន បាន​ណែនាំ​ថា​៖ ចំពោះ​ភោជនីយដ្ឋាន បើទោះបី​អនុញ្ញាតឱ្យ​ដំណើរការ​មែន តែ​មិនឱ្យ​លើសពី​២០​នាក់​ទេ ហើយ​ត្រូវអនុវត្ត​ឱ្យបាន ដាច់​ខាត់​ទៅតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដូច​ជាការ​លាងដៃ​នឹង​អាកុល ជែ​ល ពាក់​ម៉ាស ពិនិត្យ​វាស់​កំដៅ មុននឹង​ភ្ញៀវ​ចូលក្នុង​ភោជនីយដ្ឋាន ។ ពាក់ព័ន្ធ​និង​ក្លឹប​កម្សាន្ត​និង​ខារ៉ាអូខេ ត្រូវតែមាន​វិធានការ​តឹងរឹង​បំផុត​គឺ​មិន​ឲ្យ​លួច​បើក​ដំណើរការ​ជាដាច់ខាត ដើម្បី​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ខណៈដែល​ជំងឺ​នេះ​បាន​នឹង​កំពុង​រីក​រាលដាល​ចូលដល់​សហគមន៍​ហើយ​នោះ ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​តែម្តង​។​

​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផ្ញើរ​ជូនទៅ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មានន័យថា ជំរាប​ដល់ ប្រធាន​គណបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ដើម្បី​អនុវត្តន៍​តាម​ការស្រាវជ្រាវ​របស់​កម្លាំង​សម្ងាត់​បាន​បញ្ជាក់ថា អាជីវកម្ម ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ​មួយចំនួន នៅតែ​បន្ត​លបលួច​បើក​ដំណើរការ​ដូច​ធម្ម​តាដ​ដែល ហេតុដូចនេះ សូម​លោក​-​លោកស្រី​អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​តឹងរឹង​បំផុត​ចំពោះ​ករណី​ខាងលើនេះ កុំ​ឱ្យមាន​ដាច់ខាត​នៅក្នុង​មូលដ្ឋាន​របស់​ខណ្ឌ​នីមួយៗ​។ កិច្ចការងារ​នេះ គឺជា​ការទទួលខុសត្រូវ​ខ្ពស់បំផុត ចំពោះ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋនៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ស្រប​ពេលដែល​បញ្ហា​ជំងឺ​កូ​វីដ​-១៩​នេះ កំពុង​រាលដាល​ដល់​ស​ហគ​មន៍​។​

​ពាក់ព័ន្ធ​នឹង​វិធានការ​ខាងលើ​កាលពី​យប់​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០២០ គណបញ្ជាការ​ឯកភាព​រដ្ឋបាល​សង្កាត់​ទឹកល្អក់​ទី​១ បាន​ចុះ​ណែនាំ​តាម​ភោជនីយដ្ឋាន ក្នុង​មូលដ្ឋាន​ឲ្យ​អនុវត្តបាន​សរុប​ចំនួន​១៥​ទីតាំង​អោយ វាស់​កំដៅ​មុន​ចូល និង​បាញ់​អាល់កុល ហើយ​បុគ្គលិក និង​អ្នក​បំរើសេវា​ត្រូវ​ពាក់​ម៉ាស់​គ្រប់គ្នា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular