Home ព័ត៌មានជាតិ សុខាភិបាល ក្រសួងសុខាភិប...

ក្រសួងសុខាភិបាល​ប្រកាស​ពី​វិធានការ​និង​ទិសដៅ​បន្ទាប់ពី​រកឃើញ​ប្រភព​ចម្លង​ចូល​ព្រឹត្តិការណ៍​សហ​គមន៍​២៨​វិច្ឆិកា​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​រសៀល​ថ្ងៃទី​៥​ខែធ្នូ​នេះ​ក្រសួងសុខាភិបាល​បានប្រកាសថា​បុគ្គល​២​នាក់​គឺ​ឈ្មោះ​ឆែម​សូ​នី​តា​និង​ឈ្មោះ​តាំង​សេ​វិ​ន​អាប់​គឺជា​ប្រភព​ដំបូង​នៃ​ការចម្លង​ចូល​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ដែល​អាចជា​ករណី​នាំចូល​តាំងពី​ខែតុលា​ឆ្នាំ​២០២០​មកម្ល៉េះ​។​

​ទន្ទឹមនេះ​សេចក្តីប្រកាស​បាន​បន្ថែម​អំពី​វិធានការ​និង​ទិសដៅ​បន្ទាប់​ដែល​ត្រូវអនុវត្ត​។​គឺ​ដើម្បី​ទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ សូម​បុគ្គល​ទាំងអស់​ដែល​នៅតាម​រាជធានី​-​ខេត្ត ដឹងខ្លួន​ថា ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​បុគ្គល​ទាំង​២​នាក់​ខាងលើនេះ (​គឺ​ស្ត្រី​ឈ្មោះ ឆែម សូ​នី​តា អាយុ ៣០​ឆ្នាំ និង បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ ៤២​ឆ្នាំ​) ដោយ​គិត​ចាប់ពី​ថ្ងៃទី ១៤ ខែតុលា ដល់​ថ្ងៃទី ១៧ ខែ វិច្ឆិកា ទោះជា​មិនមាន​រោគសញ្ញា​ក៏ដោយ ត្រូវ​មក​ធ្វើតេស្ត​ដោយ​យក​វត្ថុ​សំណាក និង​ពិនិត្យ​ឈាម នៅតាម​មន្ទីរពេទ្យ​ខេត្ត​ដែល​លោកអ្នក​ស្នាក់នៅ​។ បើ​នៅ​រាជធានី​ភ្នំពេញ សូម​អញ្ជើញ​ទៅធ្វើ​តេស្ត ដោយ​យក​វត្ថុ​សំណាក​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ រាជធានី​ភ្នំពេញ​រាល​ម៉ោង​ធ្វើការ​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល តាម​ការអំពាវនាវរ​បស់ រាជរដ្ឋាភិបាល​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ដែល​បាន​ណែនាំ​រួចហើយ ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត​។ ក្រុមការងារ​ចម្រុះ នឹង​បន្ត​ការស្រាវជ្រាវ​រុ​រក​ជា​ប្រភព​ចម្លង និង​ការពាក់ព័ន្ធ​ទៅនឹង ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ជា​បន្តទៀត​។​

ក្រសួង​បន្ថែម​ជា​ចុងក្រោយ​ថ​សូម​រក្សា​សភាព​ហ្នឹង​នរ​ចូល រួមសហការ និង​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ (​ពាក់​ម៉ាស លាងដៃ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​) បើ​មិនមាន​ការចាំបាច់ សុំ​នៅក្នុង​ផ្ទះ មើល​ការ​ឃុំគ្រង​កូនចៅ​សមាជិកគ្រួសារ​ខ្លួន​ឲ្យ​បានល្អ និង​មិនត្រូវ​មានការ​ជួបជុំគ្នា​ច្រើន​កុះករ (​លើសពី ២០​នាក់​) នោះឡើយ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular