ដោយៈគ្រញូង/ប៉ៃលិនៈ អយ្យការអមសាលាដំបូងខេត្តប៉ៃលិនកាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចសំបុកចាប ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកា ច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័ទាំង២នាក់មានឈ្មោះ ផា សីហា ភេទប្រុស អាយុ៣៦ឆ្នាំ (បុក្គលិកកាស៊ីណូ) នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងឈ្មោះ សុខ លី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សម្ភារ:ដែលដកហូតរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន១៥កញ្ចប់ , ម៉ូតូចំនួន២គ្រឿង, ទូរស័ព្ទដៃចំនួន៥គ្រឿង, វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ប្លង់ដី) ១សន្លឹក, សៀវភៅគ្រួសារចំនួន២ក្បាល, ប៉ាស្ព័រចំនួន៣ក្បាល, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន៧សន្លឹក, ប្រាក់រៀលចំនួន២០ម៉ឺនរៀល, ប្រាក់បាតចំនួន២.១០០បាត, ជញ្ជីងសម្រាបថ្លឹងគ្រឿងញៀនចំនួន១ និង ដែកកេះចំនួន២, ស្លាកលេខម៉ូតូចំនួន១បន្ទះ។
បច្ចុប្បន្នជនសង្ស័យតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត៕