ដោយ: គ្រញូង / បាត់ដំបង: ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កាលពីព្រឹថ្ងៃទី៥ខែធ្នូឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទឆក់ខ្សែកតាមដងផ្លូវ ប្រព្រឹត្តនារសៀលថ្ងៃពីទី៤ខែធ្នូឆ្នាំ២០២០ ហើយត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួនបានភ្លាមៗ ព្រមទាំងត្រូវការស្វាគមន៍ឡើងទ្រោមខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ ធ្វើសកម្មភាពបានហើយប្រុងជិះរត់គេចខ្លួន។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធួក ចាន់នី ភេទស្រី អាយុ២៤ឆ្នាំ នៅក្រុមទី១៨ភូមិកំពង់ឆ្លងឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូមួយគ្រឿងលើដងផ្លូវ នៅចំណុចក្រុមទី២០ ភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។ បាត់បង់ខ្សែកប្លាទីន
១ខ្សែ។
លោកនាយការិយាល័យជំនាញបានបញ្ជាក់ថា ជនសង្ស័យរូបនេះឈ្មោះ ឈាន វិច្ឆិកា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិតាសិង ឃុំបាយដំរាំស្រុកបាណន់ ខេត្តបាត់ដំបង (ធ្វើជាសន្តឹសុខឯកជននៅភ្នំពេញធ្លាប់ជាប់គុកម្តងហើយទើបចេញពីគុក) ជិះម៉ូតូម៉ាកហុងដាវេវពណ៌ខ្មៅសេរីឆ្នាំ២០១៩ ពាក់ស្លាកលេខបាត់ដំបង ១AL- ៣២៦២ ធ្វើសកម្មភាពឆក់។
លោកនាយការិយាល័យបានបន្តថា ក្រោយពេលជនសង្ស័យឆ្លើយបានឱ្យដឹងថា តាមចម្លើយសារភាពរួចមក លោកបានបញ្ជាឲ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកខ្សែកបានប្រគល់ជូនទៅម្ចាស់ដើមវិញហើយ៕