Home ព័ត៌មានជាតិ សង្គម កម្លាំងយោធា​ប...

កម្លាំងយោធា​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បាន​ចុះជួយ​ច្រូតកាត់​ស្រូវ​ជូន​ប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព​ដែល ជួប​ការលំបាក​ខ្វះខាត​ពលកម្ម

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: កម្លាំងយោធា​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បាន​ចុះជួយ​ច្រូតកាត់​ស្រូវ​ជូន​ប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព ដែល​ជួប​ការលំបាក​ខ្វះខាត​ពលកម្ម​។​

​ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​រួម​និង​គ្រួសារ​កងទ័ព ដែល​បាន​ជួប​ការលំបាក់​ខ្វះខាត​កម្លាំង​ពលកម្ម​ក្នុងការ​ប្រមូល​ផល​ស្រូវ​រដូវវស្សា នៅ​ចុង​សប្ដាហ៍​ថ្ងៃទី​៥​ធ្នូ​២០២០​នេះ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​លោក​ឧុ​ត្ត​ម​សេនីយ៍​ទោ ធន​ធឿន បាន​ដឹកនាំ​កម្លាំងយោធា​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្ត​ចំនួន​៦៥​នាក់ ដើម្បី​ចុះជួយ​ច្រូតកាត់​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ស្រូវ​គ្រួសារ​កងទ័ព ដែល​កំពង់​ជួប​ការលំបាក នៅ​ភូមិ​ទ្រា ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង លោ​ឧ​ត្ត​ន​សេនីយ៍​ទោ ធន ធឿន បានបញ្ជាក់​ឲ្យ​ដឹងថា ឆ្លៀត​ថ្ងៃ​សៅរ៍ គឺជា​ថ្ងៃ​ដែល​ត្រូវ​ឈប់សម្រាក លោក​បាន​ដឹកនាំ​កម្លាំងយោធា​សរុប​ចំនួន​៦៥​នាក់ បាន​ចុះជួយ​ច្រូតកាត់​ស្រូវ របស់​ប្រជាពលរដ្ឋ​និង​គ្រួសារ​កងទ័ព ដែល​ខ្វះ​កម្លាំង​ពលកម្ម ដើម្បី​សម្រាលទុក្ខ​លំបាក​របស់​ពួកគាត់​ផងដែរ ។

​លោក​មេបញ្ជាការ​ប្រតិបត្តិ​ការ​សឹក​រង​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​ទៀតថា សមរភូមិ​មុខ​និង​សមរភូមិ​ក្រោយ​គឺ​ត្រូវតែ​ផ្សារភ្ជាប់​គ្នា​ជានិច្ច​មិនអាច​កាត់ផ្ដាច់​បានឡើយ ។​

​លោ​កថា​សមរភូមិ​មុខ​ត្រូវការ​ឧបត្ថម្ភ​ពី​សមរភូមិ​ក្រោយ ចំណែក​សមរភូមិ​ក្រោយពេល​ជួប​ការលំបាក​សមរភូមិ​មុខ​ត្រូវតែ​ចេះ​ជួយ​ទុក្ខលំបាក​បែបនេះហើយ ។​

​ជាក់ស្ដែង​រយៈពេល​មួយ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ កង​កម្លាំងយោធា​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បាន​ជួយ​ច្រូតកាត់​ស្រូវ​ប្រជាពលរដ្ឋ បាន​ចំនួន​១​ហិកតា​កន្លះ ។​

​នៅ​ព្រឹក​នេះ​ផងដែរ​ក្រោយពី​ការ​ច្រូតកាត់​ដូច​រាល់ កងកម្លាំង​យោធា បាន​ពិសា​បាយ​សាមគ្គី ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ នៅក្រោម​ម្លប់ឈើ​កណ្ដាល​វាលស្រែ ដើម្បី​បង្កើន​បរិយាកាស និង​ភាពស្និទ្ធស្នាល​សប្បាយរីករាយ​រវៀង​ប្រជាពលរដ្ឋ និង​គ្រួសារ​យុទ្ធជន​និង​កង​ទ​ព័​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular