ដោយ៖បញ្ញាសាស្ត្រ/ភ្នំពេញ៖ ជាលើកដំបូងនឹងជាដំណឹងដ៏ភ្ញាក់ផ្អើល ដែលដឹងដំណឹងថា តារាចម្រៀងពន្លកថ្មី និងជាគ្រាប់ពេជ្រ របស់ ផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា មានតំលៃខ្លួនកប់ពពក ដល់ខ្ទង់ម៉ឺនដុល្លារ ។
ប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា តារាចម្រៀង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្រ របស់ផលិតកម្ម Galaxy Navatra ត្រូវបានក្រុមហ៊ុនដាក់តម្លៃខ្លួនខ្ពស់ ដែលអាចនិយាយ បានថា ថ្លៃជាងគេក្នុងចំណោមតារាចម្រៀងល្បីៗទាំងអស់នៅក្នុងប្រទេសកម្ពុជា ។
កញ្ញាកំពុងតែឈរនៅលំដាប់កំពូលនៅក្នុងឆ្នាំ2020 នេះ ដោយបទចម្រៀងរបស់នាងមាន អ្នកទស្សនារហូតជាង 400 លានដង ដែលចំនួននេះ មិនទាន់អាចមានតារាចម្រៀងរូបណា អាចយកឈ្នះនាងបាននៅឡើយ។ ថ្វីត្បិតតែនាងនៅក្មេងខ្ចី ប៉ុន្តែការច្រៀងរបស់តារា ចម្រៀងស្រីល្បីឈ្មោះរូបនេះ អាចច្រៀងបានគ្រប់ទម្រង់ និងច្រើនភាសា។
តាមប្រភពច្បាស់ការខាងលើបានទម្លាយឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បាន ទាក់ទងមកខាងផលិតកម្មក្នុងនោះមានតែក្រុមហ៊ុនធំៗ ប៉ុន្មានប៉ុណ្ណោះដែលហ៊ានជួលតម្លៃ ខាងលើ។
មួយវិញទៀតទស្សនិកជនប្រហែលជាឆ្ងល់ហើយថា កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងល្បី ហេតុអ្វីមិនដែលសូវឃើញច្រៀងតាមការប្រគំតន្ត្រីផ្សាយលើកញ្ចក់ទូរទស្សន៍ មូលហេតុ តែមួយគត់ដោយសារតែតម្លៃខ្លួននាងថ្លៃ ដូចនេះតាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួនមិន អាចមានលទ្ធភាពជួលនាងឡើងច្រៀងបានឡើយ។
លោក យឹម តាស្រង់ អ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា តម្លៃខ្លួន នៃការច្រៀងរបស់កញ្ញា តន់ ចន្ទសីម៉ា ក្រុមហ៊ុនពិតជាបានកំណត់ដូចបានលើកឡើងខាងលើពិតមែន ។ អ្នកគ្រប់គ្រងផលិតកម្មល្បីឈ្មោះរូបនេះ បានបន្តឲ្យដឹងថា ការកំណត់តម្លៃ នេះ គឺ ស័ក្ដិសមនឹងប្រជាប្រិយភាពរបស់នាងនាពេលបច្ចុប្បន្ននេះ។
លោក យឹម តាស្រង់ បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនបានទាក់ទង នាងទៅច្រៀងក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុណ្ណោះ ដែលហ៊ានជួលនាងច្រៀង។ ក្រៅតែ មានទីផ្សារខ្ពស់ជាងតារាចម្រៀងផ្សេងទៀត បច្ចុប្បន្ន កញ្ញា តន់ ចន្ទសីម៉ា បានក្លាយជា brand ambassador របស់ក្រុមហ៊ុនធំៗ២នាពេលខាងមុខនេះ។ នៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ តន់ ចន្ទសីម៉ា នឹងត្រូវចូលច្រៀងក្នុងកម្មវិធីឆ្លងឆ្នាំឲ្យក្រុមហ៊ុនធំមួយផងដែរ ។
អ្នកគ្រប់គ្រងល្បីឈ្មោះរូបនេះ បញ្ជាក់ថា មូលហេតុដែលនាំឲ្យក្រុមហ៊ុនកំណត់ឲ្យ តន់ ចន្ទសីម៉ា ចេញច្រៀងតាមកម្មវិធីតូចៗ ដូចជា អាពាហ៍ពិពាហ៍ ឬជប់លៀង នាងស៊ីថ្លៃដល់ ទៅ២ម៉ឺនដុល្លារថ្លៃជាងច្រៀងតាម Concert ក៏ព្រោះផលិតកម្ម Galaxy Navatra នឹងGalaxy Navatra Thailand បានពិភាក្សាយ៉ាងល្អិតល្អន់ហើយនៅតម្លៃនេះជាតម្លៃ ស្តង់ដារអន្តរជាតិ១មួយ ព្រោះកម្មវិធីតូចៗ ដូចជាអាពាហ៍ពិពាហ៍ ឬ ជប់លៀង ជាកម្មវិធី ឯកជន ហេតុនេះ មានតែកម្រិតអ្នកមានសេដ្ឋកិច្ចប្រសើរ ប៉ុណ្ណោះទើបអាចជួលនាងទៅច្រៀងបាន៕