Home ព័ត៌មានជាតិ សន្តិសុខ ស្ត្រី​វ័យ​៧១...

ស្ត្រី​វ័យ​៧១​ឆ្នាំ​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់អត្តសញ្ញាណប្លន់​សម្លាប់​

​ដោយៈ គូលែន/សៀមរាបៈ ស្ត្រី​វ័យ៧១ឆ្នាំ​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ប្លន់​សម្លាប់ យក​មាស និង​លុយ​មួយចំនួន នៅពេល​ស្ត្រី​រងគ្រោះ​នោះ បាន​ទៅ​មើល​ស្រែ របស់គាត់​។ ករណី​ឃាត​កម្មនេះ បានកើត​ឡើង នៅវេលា​ម៉ោង ១៩​និង​៣០ នាទី ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​វាលស្រែ ភូមិ​ដាក់​ផ្ការ ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល ស្រុក​សូទ្រនិគម បាន​និយាយថាៈ ស្ត្រី​រងគ្រោះ ឈ្មោះ មឿង ត្រៀម អាយុ ៧១​ឆ្នាំ មាន​ទីលំនៅ នៅក្នុង​ភូមិ ឃុំ កើតហេតុ​ខាងលើ​។ ជនរងគ្រោះ​បាន​បាត់បង់ សម្ភារ ដែល​នៅជាប់​នឹង​ខ្លួន មាន មាស ចំនួន ៤ ដំឡឹង ២ ជី (​មាសសន្លឹក ចំនួន ៣ ដំឡឹង , ខ្សែ ក មាស ១ ខ្សែ ទម្ងន់​១​ដំឡឹង , ចិញ្ចៀនមាស ២ វង់ ទម្ងន់ ២ ជី​) និង​ប្រាក់​ចំនួន ៧.០០០.០០០ រៀល (​ដែល​ជនរងគ្រោះ តែងតែ​យក​ដាក់​តាម​ខ្លួន​ជាប្រចាំ​)​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ខាងលើ បង្កដោយ​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព ចាក់ និង​វាយ​សម្លាប់ ទៅលើ​ជនរងគ្រោះ បណ្តាលអោយ​ស្លាប់ នៅពេល​ដឹក​ដល់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​។ ជនរងគ្រោះ​មាន​ស្នាម របួស​ជាំ នៅលើ​មុខ និង​ភ្នែក ដោយមាន​ស្នាម​ចាក់ នៅត្រង់​សៀត​ថ្កា និង​ថ្ពាល់ ចំនួន ២ កន្លែង មាន​ស្នា​មរឹត ក នៅពេល​ជនរងគ្រោះ បាន​ទៅ​មើល​ស្រែ​របស់គាត់​នៅ​ចំណុច កើតហេតុ ។​

​សមត្ថកិច្ច​ដដែល បាន​បន្តថាៈ ក្រោយពី​បាន​ចុះ​អង្កេត​ជាក់ស្ដែង នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋានថា ពុំមែន​ជា​ករណី​ឃាតកម្ម​ទេ គឺ​ករណី​លួច​មាន​ស្ថាន ទម្ងន់ទោស (​ប្លន់​សម្លាប់​)​។ ក្រោយ​ធ្វើ​សកម្មភាព​រួច ជនបង្ក បាន​រត់​គេចខ្លួនបាត់​។ សមត្ថកិច្ច កំពុងតែ​ស្រាវជ្រាវ ស្វែងរក​មុខសញ្ញា ដើម្បី​អនុវត្តន៍ តាម​នីតិវិធី​៕PC

លោកយាយ​វ័យ​៧១​ឆ្នាំ​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ប្លន់​សម្លាប់​៕ (​គូលែន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular