ដោយ:ជា សីហ:/ភ្នំពេញ:ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកុសុម៉ា ព្រះបុត្រីច្បង នៃសម្ដេច រាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក បានសព្វព្រះហឫទ័យយាងនាំយកនូវ ព្រះទ្រព្យផ្ទាល់ចំនួន ១០.០០០ ដុល្លារសហរដ្ឋអាមេរិក ឧបត្ថម្ភជូនដល់មន្ទីរពេទ្យជ័យ វរ្ម័នទី៧ ក្នុងខេត្តសៀមរាប ។
ព្រះរាជអំណោយនេះសម្រាប់ជាវិភាគទានចូលរួមចំណែកក្នុងការជួយសង្គ្រោះកុមារកម្ពុជា ដើម្បីទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យនោះ ៕PC