ដោយ ៖ ភ្នំស្វាយ / ព្រំដែនកម្ពុជា-ថៃ: មន្ត្រីនិងកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចថៃ នៅបណ្តោយព្រំដែន ក៏ដូចចំណុចគោលដៅសំខាន់ៗ មួយចំនួន តាំងពីដើមខែធ្នូឆ្នាំ២០២០ មកកងតម្រួត(ឬប៉ូលិស) ដែនដី តម្រួតជាយដែនកងរយលេខ១២ កងកម្លាំងបូព៌ានៃកងទ័ពភូមិភាគទី១ កងកម្លាំងប្រចាំខេត្តស្រះកែវ បាននិងកំពុងធ្វើការរួមគ្នាការពារ និងរារាំងជនអន្តោប្រវេសន៍ខុសច្បាប់នៅតាមព្រំដែន ពិសេសនៅស្លាបសងខាងចុងផ្សាររ៉ុងក្លឿ និងនៅលើស្ពានដែកនៅចំណុចព្រំដែន នៃស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។
ប្រតិបត្តិការនេះក្នុងបំណងដើម្បីដាក់វិធានការតឹងរឹង និងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ នៅតាមព្រំដែន ក្នុងចំណោមពលករបរទេស និងពលករថៃ បានរត់ពន្ធចូលប្រទេសដោយខុសច្បាប់ផង និងដើម្បីត្រួតពិនិត្យកុំឲ្យមានការភ័យន្តរាយម្តងទៀតលើជំងឺកូវីដ-១៩ ។
ពោលគឺអាជ្ញាធរ កងកម្លាំងថៃ គ្រប់ប្រភេទដែលឈរជើងនៅក្នុងភូមិសាស្ត្រផ្ទៃក្នុង ក៏ដូចនៅបណ្តោយព្រំដែននៃខេត្ត ស្រះ កែវបាន បន្ថែម កម្លាំង ត្រួតពិនិត្យ នៅ តំបន់ ព្រំដែន ជាប់ កម្ពុជា ដើម្បី ទប់ ស្កាត់ ការ រាតត្បាត ជំងឺ កូវីដ១៩ ក្រោយ កម្ពុជា មាន ជំងឺ កូវីដ ១៩ ឆ្លង ក្នុងសហគមន៍លើកដំបូងកាលពីពេលថ្មីៗ មកទល់ពេលនេះ។ ការរឹតត្បិតនេះ នឹងរឹងរឹតតែធ្វើឱ្យប្រជាពលរដ្ឋ អាជីវករខ្មែរនៅតំបន់ព្រំដែន ជួបការលំបាកជីវភាពកាន់ តែខ្លាំងបន្ថែមទៀត ដោយសារផលប៉ះពាល់នេះ និងបាត់បង់មុខរបររកប្រាក់ចំណូល។
ចាប់ពីស្ពានរថយន្ត នៃច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកដល់ផ្សាររ៉ុងក្លឿ អាជ្ញាធរកងកម្លាំងថៃ បានដាក់ប៉ុស្តិ៍យាម៣កន្លែង ដើម្បីត្រួតពិនិត្យដ៏តឹងតែងលើពលរដ្ឋខ្មែរ ដែលថៃអនុញ្ញាតឱ្យបើករថយន្តចូលទៅមើលទំនិញក្នុងផ្សារថៃមួយថ្ងៃ ៥០គ្រឿង។ ក៏ត្រួតពិនិត្យលើសុខភាព វាស់កម្តៅបាញ់អាល់កុលលើពលរដ្ឋខ្មែរ។ ក៏បាញ់សម្លាប់មេរោគលើរថយន្តដែលថៃអនុញ្ញាតឲ្យចូលទៅមើលទំនិញ និងលក់ដូររយៈពេលខ្លីក្នុង១ថ្ងៃៗ ចំនួន៥០គ្រឿងនោះ។
បើនរណាម្នាក់ ត្រូវគេឃើញថា មិនបានពាក់ម៉ាស់ ឬដើរទៅតំបន់មិនអនុញ្ញាតនឹងផាកពិន័យចំនួន៥ពាន់បបាតប្រាក់ថៃ។
លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកការពារព្រំដែនឲ្យដឹងថា៖ អាជ្ញាធរកងកម្លាំងថៃ ក៏បានសហប្រតិបត្តិការនឹងភាគីកម្ពុជាយើង ក្នុងការត្រួតពិនិត្យដ៏តឹងរឹងបែបនេះ ពីមុនមកដែរ ព្រោះការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ មិនមែនតែថៃទេដែលបារម្ភ។ កម្ពុជាយើងបារម្ភជាងថៃទៅទៀត៕