Home ព័ត៌មានជាតិ សន្តិសុខ បង្ក្រាប​ទីតា...

បង្ក្រាប​ទីតាំង​បើក​លេងល្បែង​ភ្នាល់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​មួយកន្លែង​នៅ​ឫស្សីកែវ​

បង្ក្រាប​ទីតាំង​បើក​លេងល្បែង​ភ្នាល់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​មួយកន្លែង​នៅ​ឫស្សីកែវ​

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ ល្បែងស៊ីសង​ខុសច្បាប់ ប្រភេទ​ភ្នាល់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត (Internet) មួយកន្លែង ដែល​ស្ថិត​នៅផ្ទះ​លេខ ១៧៩ អា ផ្លូវ​បេតុង ក្រុមទី​១៨ ភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ ត្រូវបាន​បង្ក្រាប ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ នៅ​ព្រឹក ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ លោក ស៊ូ សារ៉ាត់ នាយករង​រដ្ឋបាល​ខ​ណ្ឌ​ប្ញ​ស្សី​កែវ តំណាង លោក អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​សហការ​ជាមួយ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ មន្ត្រី​នៃ​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ កម្លាំង​នគរបាល សណ្ដាប់ធ្នាប់​សាលាខណ្ឌ រួមទាំង គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​សង្កាត់​។

បង្ក្រាប​ទីតាំង​បើក​លេងល្បែង​ភ្នាល់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​មួយកន្លែង​នៅ​ឫស្សីកែវ​

​ប្រតិបត្តិការ​ដ៏​ក្ដៅគគុក​នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៧ នាក់ (​ជា​អ្នកមើលការខុសត្រូវ​ក្នុង​ទីតាំង​នេះ ចំនួន ០២ នាក់ និង​អ្នកលេង ចំនួន ០៥ នាក់​) ដោយ​ដកហូត កុំព្យូទ័រ​ចំនួន ១៤ ឈុត ( ម៉ូនីទ័រ ១៤​គ្រឿង និង ម៉ាស៊ីន ១៤​គ្រឿង​) រួមទាំង សម្ភារៈ​ជា តុ​កៅអី​មួយចំនួនទៀត​។

​បច្ចុប្បន្ននេះ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​ជា​បន្ត​៕​

បង្ក្រាប​ទីតាំង​បើក​លេងល្បែង​ភ្នាល់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​មួយកន្លែង​នៅ​ឫស្សីកែវ​

បង្ក្រាប​ទីតាំង​បើក​លេងល្បែង​ភ្នាល់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​មួយកន្លែង​នៅ​ឫស្សីកែវ​

បង្ក្រាប​ទីតាំង​បើក​លេងល្បែង​ភ្នាល់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​មួយកន្លែង​នៅ​ឫស្សីកែវ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular