Home ព័ត៌មានជាតិ សេដ្ឋកិច្ច យប់​នេះ​ខ្យល់...

យប់​នេះ​ខ្យល់មូសុង​ឦសាន​ថយឥទ្ធិពល តែ​ត្រជាក់​នៅ​ខ្លាំង​ដដែល​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈខ្យល់មូសុង​ឦសាន​ខ្លាំង​មាន​ល្បឿន​ដល់​១២​ម៉ែត្រ​ជា​មធ្យម​ក្នុង​១​វិនាទី​ដែលមាន​តែ​មួយ​​ឆ្នូត​បក់​កាត់​លើ​ខេត្តមណ្ឌលគិរី​,​ខេត្តកំពង់ចាម​និង​រាជធានី​ភ្នំពេញ​នឹង​ថយឥទ្ធិពល​ទៅវិញ​ចាប់ពី​ពេល​រំលងអធ្រាត្រ​ថ្ងៃទី​៦​ខែធ្នូ​។​តែ​ធាតុអាកាស​ត្រជាក់​ខ្លាំង​នៅមាន​បន្ត​រហូតដល់​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ​។ នេះ​បើតាម លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​៥​ខែធ្នូ​នេះ​។​

លោក​ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា​តំបន់​ជួរ​ភ្នំ​ដងរែក ទំនាប​កណ្តាល ភាគ​ពាយព្យ និង​តំបន់ភ្នំ​ក្នុងស្រុក​វាលវែង​ខេត្តពោធិសាត់ មិនមាន​ខ្យល់​បក់បោក​ខ្លាំង​ទេ​តែ​ធាតុអាកាស​នៅ​រំលងអធ្រាត្រ​ថ្ងៃទី​៦​ធ្នូ​នឹង​ចុះ​ត្រជាក់​ជាង​ថ្ងៃទី​៥​ធ្នូ​នេះ​ទៀត​។​អាកាសធាតុ​ត្រជាក់​នៅ​ទូទាំងប្រទេស​កម្ពុជា​លើក​ទី​១​នេះ សីតុណ្ហភាព បាន​ចុះ ទាប​ជាង​ពេល​ធម្មតា​(​មុនពេល​ចុះ​ត្រជាក់​)​ជា​មធ្យម​ក្នុង​រង្វង់​៤​អង្សា​សេ ។ ការចុះ ត្រជាក់​លើក​នេះ​មាន​រហូតដល់​ថ្ងៃ​ពុធ​ទី​៩​ខែធ្នូ ទើប​សីតុណ្ហភាព​ចាប់ ផ្តើម ងើប មកវិញ​បន្តិច​។​

​ក្រសួង ធនធានទឹក និង ឧតុនិយម កាលពី ថ្ងៃទី ១ ខែធ្នូ​កន្លង​ទៅបាន ជូនដំណឹង ស្តីពី លទ្ធផល ព្យាករ អាកាសធាតុ សម្រាប់ ស ប្តា ហ៍ នេះ ថា ជ្រលង សម្ពាធ ខ្ពស់ ពី ប្រទេស ចិន បាន រំកិល ចុះមក ក្រោម ( ត្បូង ) ជា លំដាប់ និង រំកិល មកដល់ លើ ភាគ កណ្តាល របស់ ប្រទេស កម្ពុជា នៅ ថ្ងៃទី ៤ ខែធ្នូ ជា មួ យ និង ខ្យល់មូសុង ឦសាន បក់បោក ខ្លាំង ធ្វើឱ្យ សីតុណ្ហភាព អាច ចុះ ដល់ រង្វង់ កម្រិត ១៧ អង្សា នៅ តំបន់ ជួរ ភ្នំ និង ខ្ពង់រាប ។
​ការ ព្យាករ បានឱ្យដឹងថា ធាតុអាកាស ចុះ ត្រជាក់ លើក ទី ១ ចាប់ពី ថ្ងៃ ៤-៧ ខែធ្នូ ដោយ ស្ថានភាព ធាតុអាកាស ដូចខាងលើ ធ្វើឱ្យ បណ្តា ខេត្ត នៅ តំបន់ វាលទំនាប កណ្តាល មាន សីតុណ្ហភាព អប្បបរមា ពី ១៩-២១ អង្សា សេ , សី តុ ណ្ហ ភាព អតិបរមា មាន ពី ២៦-២៨ អង្សា សេ ។ សម្រាប់ បណ្តា ខេត្ត នៅជាប់ ជួរ ភ្នំ ដងរែក និង ខ្ពង់រាប ភាគ ឦសាន មាន សី តុ ណ្ហ ភាព អប្បបរមា ពី ១៧-១៩ អង្សា សេ , សីតុណ្ហភាព អតិបរមា មាន ពី ២៥-២៧ អង្សា សេ ។ តំបន់ មាត់សមុទ្រ មាន សីតុណ្ហភាព អប្បបរមា ពី ២១-២៣ អង្សា សេ , សី តុ ណ្ហ ភាព អតិបរមា មាន ពី ២៧-២៩ អង្សា ៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular