Home ព័ត៌មានជាតិ សុខាភិបាល ក្រសួងសុខាភិប...

ក្រសួងសុខាភិបាល​ចុះ​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា ក្នុង​ហាង ZANDO សាខា​បឹង​កេងកង​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រសួងសុខាភិបាល​និង​កម្លាំង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​បាន​ចុះ​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី ២៨ វិច្ឆិកា​នៅក្នុង​ហាង​លក់​សម្ភារៈប្រើប្រាស់ និង​សម្លៀកបំពាក់ ZANDO សាខា​បឹង​កេងកង ផ្លូវ​លេខ ៦៣ កែង​ផ្លូវ ៣២២ ភូមិ ៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ការចុះ​ស្រាវជ្រាវ​នេះ បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​៥ ខែធ្នូ នេះ​។​
​ជា​លទ្ធផល​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​មនុស្ស​ចំនួន ២៩​នាក់​(​ស្រី​១២​នាក់​និង​បុរស​១៧​នាក់​)​ដើម្បី​ធ្វើតេស្ត​ពិនិត្យ​រក​មេរោគ​កូ​វីដ​-១៩​។ ចំពោះ​បុគ្គលិក​ដែល​បាន​យក​សំណាក​រួច គឺ​ឲ្យ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។ ចំណែក​ទីតាំង​ខាងលើ​ត្រូវបាន​ក្រសួងសុខាភិបាល​តម្រូវ​ឲ្យ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​៕​សរន

រូបថតហ្វេសប៊ុក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular