Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូង​ក្រើនរំលឹក​ប្រជាជន​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​ចង្កោម​កូវី​ដ​១៩​លេចឡើង​ក្នុង​រលក​ទី​៣

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សេ​អ៊ូ​ល ៖ អាជ្ញាធរ​កូរ៉េខាងត្បូង​បាន​ជំរុញ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​ដែល​ចង្កោម​កូវី​ដ​តូចៗ​បាន​លេចចេញ​ក្នុង​រលក​ទី​៣​នៅ​ចំ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល ដោយ​ការឆ្លង​ឥឡូវ​កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជិត​៩ ខែ​។​

​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េ (KDCA) បាន​រាយការណ៍​ថា​មាន​ការឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន​៥៨៣​ករណី​កាលពី​ថ្ងៃ​សៅរ៍ ដែល​ថយ​ចុះ​ពី​ចំនួន ៦២៩​ករណី ដែល​បាន​រាយការណ៍​កាលពី​​ថ្ងៃ​សុក្រ​ជា​ចំនួន​ឆ្លង​ខ្ពស់បំផុត​ចាប់តាំងពី​រលក​ទី​១​ពី​ខែ​កុម្ភៈ​ដល់​ដើមខែ​មីនា​។​

​បន្ទាប់​ពី​អនុវត្ត​ការ​រឹតបន្តឹង​តឹងរឹង​នៅ​ថ្ងៃ​សៅរ៍​នេះ រដ្ឋាភិបាល​នឹង​សម្រេច​នៅ​ថ្ងៃអាទិត្យ​ថា​តើ​ត្រូវ​រឹតបន្តឹង​ថែមទៀត​ឬ​អត់​នៅក្នុង​ប្រទេស​មួយ​ដែល​មើលឃើញ​ភាពជោគជ័យ​ពីដំបូង​តាមរយៈ​ការ​តាម​​ដាន​យ៉ាង​ខ្លាំងក្លា​និង​វិធានការ​ផ្សេងទៀត​។​

​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី ដែល​បង្ក​ឱ្យ​មាន​ជំងឺ​កូវី​ដ​១៩ ជា​មធ្យម​មាន​ចំនួន ៤៨៧,៩ ករណី​ក្នុង​សប្តាហ៍​នេះ​គឺ​កើនឡើង ៨០ ករណី​ពី​មួយ​សប្តាហ៍​មុន​។

​លោក​លីម​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​ការផ្ទុះ​ថ្មីៗ​នេះ​គឺ​ចង្កោម​តូចៗ ឆ្លង​ចម្រុះ និង រីក​រាលដាល​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​។​សូម​ចងចាំ​ថា​រលក​បច្ចុប្បន្ន​មិន​ប្រកាន់​ចំពោះ​ក្រុមមនុស្ស​​ឬ​កន្លែង​ជាក់លាក់​ណាមួយ​នោះ​ទេ ប៉ុន្តែ​អាច​មាន​នៅ​ជុំវិញ​ផ្ទះ​គ្រួសារ​និង​អ្នក​ស្គាល់គ្នា​”៕

កូវី​ដ​១៩​ផ្ទុះ​ជា​ចង្កោម​តូចៗ​នៅ​កណ្តាល​ក្រុង​សេ​អ៊ូ​ល​។នៅថ្ងៃសៅរ៍នេះ ក្រុងសេអ៊ូលបិទជីវិតរាត្រី២សប្តាហ៍នៅពេលកូវីដ៩កើនឡើង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular