ដោយៈ គូលែន / សៀមរាបៈ ក្មេងប្រុស ពីរនាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជនរង គ្រោះទាំង ពីរនាក់ ត្រូវគោយន្តដឹកដី ដែលបើកបញ្ច្រាសទិសគ្នា បុកយ៉ាងពេញទំហឹង។ ក្រោយកើតហេតុ អ្នកបើកគោយន្ត បានរត់គេចខ្លួនបាត់ បន្សល់ទុកគោយន្ត ចោលនៅកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២០នាទី ល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នេះ នៅភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាល ស្រុកជីក្រែង បាននិយាយថាៈ នៅវេលាម៉ោងកើតហេតុ ខាងលើ គោយន្តដឹកដី ១ គ្រឿង បានបើកបរ ក្នុងទិសដៅពីទិសខាងត្បូង ទៅខាងជើង។ លុះមកដល់ចំណុចកើតហេតុ គោយន្តដឹកដីនោះ បានបុកជាមួយម៉ូតូម៉ាក ហុងដា វ៉េវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ មួយគ្រឿង ឌុបគ្នា ពីរនាក់ ដែលបើកបរ ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង គឺ បញ្ច្រាសទិសគ្នា បណ្តាលអោយក្មេងប្រុស ពីរនាក់ ខាងភាគីម៉ូតូ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ រីឯអ្នកបើកបរគោយន្ត បានគេចខ្លួនបាត់ ដោយបន្សល់ទុកគោយន្ត ចោលនៅកន្លែងកើតហេតុ ។
សមត្ថកិច្ច បានបន្តថាៈ ក្មេងប្រុសរងគ្រោះ ទាំងពីរនាក់នោះ ឈ្មោះ មុត ភ័ក្រ អាយុ ១៥ ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ហុង ភី អាយុ ២០ ឆ្នាំ ជាអ្នកបើកបរម៉ូតូ។ អ្នកទាំង ពីរនាក់ មានទីលំនៅ នៅភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ សពជនរងគ្រោះទាំង ពីរនាក់ បានប្រគល់អោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី។ រីឯអត្តសញ្ញាណ អ្នកបើកបរគោយន្ត ត្រូវបានសមត្ថកិច្ច កំពុងស្រាវជ្រាវ ។ ចំណែកគោយន្ត និងម៉ូតូ បានត្រូវសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកជីក្រែង ដើម្បីទុកដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕/V
គោយន្តដឹកដី បុកជាមួយម៉ូតូ ស្លាប់ ពីរនាក់ ម្ចាស់គោយន្ត រត់គេចខ្លួនបាត់ (រូបថតៈ គូលែន)
គោយន្តដឹកដី បុកជាមួយម៉ូតូ ស្លាប់ ពីរនាក់ ម្ចាស់គោយន្ត រត់គេចខ្លួនបាត់ (រូបថតៈ គូលែន)
គោយន្តដឹកដី បុកជាមួយម៉ូតូ ស្លាប់ ពីរនាក់ ម្ចាស់គោយន្ត រត់គេចខ្លួនបាត់ (រូបថតៈ គូលែន)