Home ព័ត៌មានជាតិ សង្គម មេបញ្ជាការកងទ...

មេបញ្ជាការកងទ័ពជើងគោកឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង

ដោយ: មុនីរ័ត្ន,សុខុម/ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា (..) និងលោកស្រី ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករចំនួន ០៣តោន និងមីចំនួន២០០កេស ជូនសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ដើម្បីបម្រើឱ្យការងារមនុស្សធម៌នានា និងឧបត្ថម្ភដល់គ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងទៅ។

ពិធីប្រគល់ទទួល ត្រូវបានប្រារព្ធធ្វើនៅរសៀលថ្ងៃទី៥ ខែធ្នូ ដោយមានការអញ្ជើញចូលរួមដោយលោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋាន ក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular