Home ព័ត៌មានជាតិ សង្គម សមាគមគ្រូពេទ្...

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោប្រគល់ម៉ាសចំនួន១០ម៉ឺន ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក

   ដោយ:មុនីរ័ត្ន/ភ្នំពេញ: ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលមានលោកហ៊ុន ម៉ាណែត និងលោកស្រីពេជចន្ទ មុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបានចាត់ឲ្យក្រុមការងារប្រគល់ម៉ាសចំនួន១០ម៉ឺនម៉ាស់ជូនបញ្ជាការដ្ឋានកងទ័ពជើងគោកដើម្បីប្រើប្រាស់នៅក្នុងក្របខណ្ឌកងទ័ពដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩

ឧត្តមសេនីយ៍ទោ កៅ វណ្ណារ៉េត នាយសេនាធិការរង នាយការិយាល័យសុខាភិបាលកងទ័ពជើងគោកតំណាងឧត្តមសេនីយ៍ ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោដែលបានឧបត្ថម្ភម៉ាសចំនួន១០ម៉ឺនម៉ាសជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោកដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ពិធីប្រគល់ និងទទួលម៉ាសនេះ បានធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងគោកក្រោមវត្តមានឧត្តមសេនីយ៍ទោឧត្តមសេនីយ៍ទោ កៅ វណ្ណារ៉េត និងលោកទន្ទបណ្ឌិតហោ អូន តំណាងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានធ្វើពិធីប្រគល់ទទួលនៅរសៀលថ្ងៃទី៥ ខែធ្នូ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular