Home ហោរាសាស្ត្រ ​ហោរាសាស្ត្រ

​ហោរាសាស្ត្រ

​ប្រចាំថ្ងៃអាទិត្យ ទី៦ ខែធ្នូ​ ឆ្នាំ​២០២០​

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​បន្តិច​ពីព្រោះថា​ងាយ​ជះឥទ្ធិពល​អាក្រក់​មកវិញ​ណាស់​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ដាក់ទុន​រកស៊ី​រយះពេល​វែង​ឬ​ចង់​ប្រកប​កិច្ចការងារ​អ្វីមួយ​តោង​តែមាន​ការពិចារណា​ឱ្យបាន​លម្អិតលម្អន់​បន្តិច​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏​ងាយ​កើតឡើង​ចំពោះមុខ​នៅពេល​ក្រោយ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​ចំណូល គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​គ្រួសារ​រស់​ទៅរួច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សៅហ្មង​និង​ងាយ​ធ្លាក់​ក្នុង​ជម្លោះ​វិវាទ​ផង​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​កើតមាន​ភាព​រកាំចិត្ត​យាយី​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​អាចមាន​ការដកដង្ហើម​គ្រាន់​ស្រួល​ឡើងវិញ ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជា​សន្សឹមៗ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ចិញ្ចឹម​គ្រួសារ​រស់​ស្រួល​ជាង​នេះ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើ​មានបំណង​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​គម្រោង​ក្លាយ​ជាការ​ខកបំណង​ហើយ​មានរឿង​រាវ​ចម្រូងចម្រាស​ថែមទៀត​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយពេល​ដោះស្រាយ​ច្រើន​ឬ​សាសង​ច្រើន​ហើយ​មានតែ​រឿង​រាវ​អាក្រក់​កើតឡើង​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ លោកអ្នក​អាច​សម្រុក​កិច្ចការ​ពេញទី​បាន​ហើយពី​ព្រោះថា​រាល់​ការបំពេញ​ការងារ​អ្វី​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការចេញ​ធ្វើ​ជំនួញ​តាម​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​ការរក​ផល​ចំណូល​មាន​ចូល​មួយៗ​គ្រាន់​បន្សើម​បំពង់ក​អញ្ចឹង​ដែរ​។​ចំណែក​បញ្ហា​សុខភាព​បើ​លោក​អ្នកខ្លះ​ត្រូវ​ដេក​មន្ទីរពេទ្យ​អាច​ធូរស្រាល​ឡើងវិញ​ហើយ​ត្រូវ​ចេញពី​មន្ទីរពេទ្យ​ទៀតផង​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ហើយ​ពេលនេះ​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​ងាយ​ទទួលរង​ឈឺខ្លួន​ប្រាណ​ណាស់​។​ក្រៅពីនេះ​លោកអ្នក​ក៏​តែង​ទទួលដំណឹង​មិនល្អ​ដែលនាំឱ្យ​មិន​សប្បាយចិត្ត​ផង​។​ទាំង​ការប្រកប​ការងារ​អាច​មាន​ក្រុមមនុស្ស​មក​បង្កបញ្ហា​ឱ្យ​ខ្វាយខ្វល់ ដូចនេះ​ត្រូវ​រក្សា​ភាព​នឹងធឹង​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​ពុំខាន​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់​ហើយ​ពិសេស​មាន​បញ្ហា​ត្រូវ​ប្រឈម​ដោះស្រាយ​ច្រើន​ទៀតផង​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​មាន​ភាព​ភ្លឺ​ថ្លា​ល្អ ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ​ជាង​មុន​បន្តិច​ផង​។​ប៉ុន្តែ​យ៉ាងណា​ការរស់នៅ​វិញ​មានដំណើរ​ប្រទាំង​ប្រទើស​ចូរ​ប្រយ័ត្ន​កើតមាន​បញ្ហា​ជម្លោះ​វិវាទ​ជាមួយ​មនុស្ស​ក្បែរ​ខ្លួន​នាំ​ត្រូវគេ​សម្អប់​ទៅ​គ្រាក្រោយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​រីកលូតលាស់​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​មានជោគ​សិរី​គួរសម ដូចនេះ​បើ​ចង់​ធ្វើ​អ្វី ហើយ​ខិតខំ​ពុះពារ​នោះ​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ក្រៅពីនេះ​នៅក្នុង​ផ្ទះសម្បែង​ស្ត្រី​លោកអ្នក​ជួប​បញ្ហា​ស្មុគស្មាញ​ច្រើន​ព្រោះតែ​ការធ្វើ​ច្រើន​ខុស​ច្រើន​នោះឯង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រទាំងប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ឡើយ ៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ទាក់ទង​ប្រាក់កាស​ឬ​កិច្ចការងារ​ធំដុំ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​បើ​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ផង​៕

ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​នូវ​ឧបសគ្គ​រាំងមុខ​ច្រើន​បន្តិច​តែ​យ៉ាងណា​បើ​ពុះពារ​ទៅបាន​ក៏​តែង​ទទួលផល​គួរ​ជាទី​ពេញចិត្ត​មកវិញ​ដែរ​។​ការរស់នៅ​លោកអ្នក​គប្បី​យកចិត្តទុកដាក់​ថែទាំ​ការងារ​ព្រោះ​ងាយ​ធ្លាក់​ស្រុតចុះ​ឬ​ក្រុមមនុស្ស​បង្ក​ជា​ឧបសគ្គ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាព​នឹង​ធឺ​ង​ពីព្រោះ​ដំណើរ​ជីវិត​ពុំ​ល្អប្រសើរ​ទេ ហើយ​ពិសេស​ងាយ​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ទោះ​ផល​ចំណូល​តានតឹង​ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព​សុខដុម​ផងដែរ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ពុះកញ្ជ្រោល​ព្រោះតែ​ការសេព​កាមគុណ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​នៅ​គ្រាក្រោយ​ហើយ​អសោច​កេ​រ្ត៍​ឈ្មោះ​ថែមទៀត​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ទេ ហើយ​ពិសេស​រាល់​ការបំពេញ​ការងារ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​ការរស់នៅ​បើជា​ស្ត្រី​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ទម្លាក់កំហុស​អ្វីមួយ​ត្រូវ​រែកពន់​ផង​។​អ្នក​អាជីវករ​វិញ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular