Home ព័ត៌មានជាតិ សង្គម មាន​ករណី​វិជ្...

មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន​០១​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​០១​នាក់​

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​ថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃទី​០៦ ធ្នូ​នេះ មាន​ករណី​វិជ្ជមាន​ថ្មី ចំនួន​០១​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​០១​នាក់​។​

​ករណី​វិជ្ជមាន​ថ្មី​០១​នាក់ គឺ​បុរស​ជនជាតិខ្មែរ​ឈ្មោះ សាយ សៅ​លាង អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Carl’s Jr Burger ទួល​ទំពូង ធ្លាប់​រស់នៅ​ជាមួយ​អ្នកជំងឺ​ឈ្មោះ ញិ​ល សុខ កូ​ឡា ភេទ​ប្រុស អាយុ ២២ មុន​ថ្ងៃទី​២៨ ខែវិច្ឆិកា ២០២០ ធ្វើការ​នៅ Pedro ផ្លូវ​ព្រះសីហនុ ដែល​បាន​រកឃើញ​មាន​វីរុស​កូ​វី​៥-១៩ នៅ ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ -​សូ​វៀត រាជធានី​ភ្នំពេញ​។​

​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ​គឺ វិជ្ជមាន​វីរុស កូ​វីដ​-១៥ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ។​

​ចំណែក​អ្នកជា​សះស្បើយ​០១​នាក់ គឺ បុរស​ជនជាតិ​នេ​ប៉ាល់​ឈ្មោះ​ហ្គូ​រ៉ុង កា​ម៉ា ស៊ុ​ល​ទី​ម​(GURUNG Karma Tsultim) អាយុ ៣៧​ឆ្នាំ មាន​
​អាសយដ្ឋាន​ស្នាក់នៅ​ផ្លូវ​២៧១ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​នេ​ប៉ាល់ ទៅ​ដូ​ហា និង​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ព្យាបាល​ជាសះស្បើយ​ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​ចំនួន​០២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ដោយឡែក​លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា គឺ នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២០ វត្ថុ​សំណាក ដែល​នៅសល់​ពីថ្ងៃ​ទី​០៤ ធ្នូ ចំនួន​៥១​សំណាក បូក​បន្ថែមចំនួន​វត្ថុ​សំណាក​ទទួលបាន​បន្ថែម​នៅ​ថ្ងៃ​ដដែល​ពី​ខេត្ត និង​រាជធានី​ភ្នំពេញ សរុប​មាន​ចំនួន ៦២៥​សំណាក ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺមាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៥ ថ្មី ចំនួន​០១
​នាក់ ដែលជា​អ្នកជំងឺ​ខាងលើនេះ​។ យ៉ាងណាមិញ​មាននៅ​សល់​វត្ថុ​សំណាក​ចំនួន ១០៧​សំណាក​ផ្សេងទៀត ដែល​ត្រូវ​វិភាគ​បន្ត​នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២០​។ គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ដល់​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២០​ក្រសួងសុខាភិបាល​បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប ទាំងអស់​បាន​ចំនួន ១០,៧៧២​សំណាក ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ -១៩ ថ្មី សរុប​ចំនួន ៣០ នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​។​

​ម្យ៉ាងវិញទៀត សូមអ្នក​ប៉ះពាល់​ទៅនឹង “​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​” ទាំងអស់​សូម​អញ្ជើញ ទៅធ្វើ​តេ​ស្កូ​ជា​លើក​ទី​២ នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ ដែល​ក្រសួងសុខាភិបាល នឹង​រៀបចំ​ទីតាំងនៅ​បរិវេណ​ក្រសួងមហាផ្ទៃ ពហុកីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច រាជធានី​ភ្នំពេញ និង​នៅតាម​មន្ទីរ​សុខាភិបាល រាជ​ខេត្ត (​ដែល​ទទួលខុសត្រូវ​ក្នុង​ការរៀបចំ​ទីកន្លែង​នៅពេលនោះ សម្រាប់​អ្នកពាក់ព័ន្ធ​នៅតាម​ខេត្ត​)៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular