ដោយ:គូលែន/សៀមរាប: បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយធ្លាក់ពីលើជណ្តើរផ្ទះរបស់ខ្លួនដែលមានកំពស់ ៣ម៉ែត្រ បណ្តាលអោយបែកក្បាលស្លាប់ កាលពីវេលាម៉ោង១១និង៥០ នាទីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅផ្ទះជនរងគ្រោះតែម្តងក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុអង្គរធំ ខេត្តសៀមរាប ។
តាមការឆ្លើយបំភ្លឺ ប្រពន្ធរបស់គាត់ ថាបុរសនេះផឹកស្រាបៀរអស់៤កំប៉ុងជាមួយប្អូនៗនៅផ្ទះប្អូនថ្លៃ ម៉ោងប្រហែលដប់យប់ពេលត្រឡប់មកដល់ផ្ទះវិញ ប្តីគាត់ឡើងទៅដេកលើផ្ទះម្នាក់ឯង ចំណែកគាត់ដេកនៅក្រោមផ្ទះជាមួយកូនៗ មិនដឹងគាត់ធ្លាក់ពេលណានោះទេ ស្រាប់តែម៉ោងជិត១២យប់ ក្មេងនៅជិតផ្ទះដើរឆ្លុះកង្កែប ឃើញក៏ហើយស្រែកដាស់ប្រពន្ធដែល កំពុងដេកក្រោកមកមើល ទើបដឹងថាប្តីរបស់ខ្លួនធ្លាក់ស្លាប់។
ជនរងគ្រោះមានឈ្មោះ ខឿន ហៃ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុអង្គរធំ ខេត្តសៀមរាប ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើធ្វើបុណ្យតាមប្រពៃណី៕