ដោយ:គូលែន/សៀមរាប: បុរសម្នាក់បានលង់ទឹកស្លាប់ ខណៈបើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតម៉ូតូធ្លាក់ពីលើផ្លូវ ហើយធ្លាក់ចូលប្រឡាយទឹកបណ្តាលអោយលង់ទឹកស្លាប់ កាលពីល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២0២០ ស្ថិតនៅផ្លូវជាតិលេខ ៦៨ ត្រង់ចំណុច តាមាឃ ឃុំចន្លាស់ ដៃ.ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកក្រឡាញ់ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឆប ឆោម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិខ្លាំងហាយ ឃុំប្រិយ៍ ស្រុកស្រី ស្នំ ខេត្តសៀមរាប បានបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេរី២០១៦ ពណ៌ខ្មៅ ពាក់ ផ្លាកលេខ ឩត្តរមានជ័យ ១B. ៥៧០១ ដែលបើកបរក្នុងទិសដៅពីត្បូង ទៅជើង ពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានរ៉េចង្កូតម៉ូតូ ធ្លាក់ពីលើផ្លវ ចូលប្រឡាយទឹកដោយខ្លួនឯង ហើយលង់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារបើកបរ ម៉ូតូរ៉េចង្កូត ធ្លាក់ចុះពីផ្លូវចូលប្រឡាយទឹកស្លាប់ ដោយខ្លួនឯងពិតប្រាកដមែន៕