Home ព័ត៌មានអន្តរជាតិ រាប់ពាន់​នាក់...

រាប់ពាន់​នាក់​មក​ជួប​ជុំ​គាំទ្រ​និង​គោរព​ដល់​អតីត​ស្តេច​ថៃ នៅពេល​មាន​ការអំពាវនាវ​អោយ​កែ​ទំរង់​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ប្រជាជន​ថៃ​រាប់ពាន់​នាក់​បាន​ជួបជុំគ្នា​នៅ​ទីលាន​មួយ​ជាប់​វាំង​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​សៅរ៍​ទី​០៥​ធ្នូ ដើម្បី​បង្ហាញ​ការគោរព​បូជ្ញា​ចំពោះ​អតីតព្រះមហាក្សត្រ​ក៏ដូច​ជា​​របប​រាជានិយម​ថៃ​សព្វថ្ងៃ នៅ​ចំ​ថ្ងៃ​ចំរើន​ព្រះជន្ម​របស់​សព​បិតា​របស់​ស្តេច មហា វិជ្ជ​រ៉ា​ឡុងកន ក្រោយ​មាន​ការតវ៉ា​ប្រឆាំង​តាម​ដងផ្លូវ​អស់​ពេល​រាប់​ខែ​ពី​សំណាក់​ចលនា​យុវជន​ដែល​ទាមទារ​អោយ​របប​​រាជា​និយម​របស់​ខ្លួន​ធ្វើការ​កែ​ទំរង់​។​

​ស្តេច វិជ្ជ​រ៉ា​ឡុងកន បាន​ដឹកនាំ​ពិធី​ដុត​ទៀន​មួយ​នៅ​ទីលាន សា​ណា​ម លួង មុខ​វាំង​ក្នុង​ក្រុង​បាងកក​ដើម្បី​គោរព​ឧទ្ទិស​ដល់​ព្រះបិតា ភូមិបុន អា​ឌុល​យ៉ាដេ ដែល​បាន​សោយ​ទិវង្គត​កាលពី​ឆ្នាំ​២០១៦​ក្រោយ​​គ្រងរាជ្យសម្បត្តិ​អស់​៧​ទសវត្សរ៍​។​

​កាលពី​ថ្ងៃ​សៅរ៍ ព្រះមហាក្សត្រ​បច្ចុប្បន្ន​បាន​ចូលរួម​ជាមួយ​ពួក​រាជានិយម​រាប់ពាន់នាក់ ដែល​ពាក់​អាវ​តំណាង​ស្តេច​ពណ៌​លឿង និង​គ្រវីទង់ជាតិ​នៅក្នុង​ពិធី​គោរព​របស់​ព្រះ​បិតា​របស់​ទ្រង់ ដែល​ត្រូវ​ប្រជាជន​​ថៃ​គោរព​ស្រឡាញ់​ចាត់​ទុក​ដូចជា​ព្រះ​។​

​សូមបញ្ជាក់​ថា នៅ​ប៉ុន្មាន​ខែ​មក​នេះ​របប​រាជានិយម​ថៃ​បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​មួយ​នៃ​ចលនា​ប្រឆាំង​តវ៉ា ដែល​ចោទប្រកាន់​ស្តេច​បច្ចុប្បន្ន​និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អតីត​មេ​យោធា ប្រា​យុទ្ធ ចាន់​អូ​ចា​​ថា​ពង្រីក​អំណាច​របស់​ស្តេច​ដល់​កំរិត​ហួស​ពី​ព្រះមហាក្សត្រ​អាស្រ័យ​ធម្មនុញ្ញ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​ពួកគេ ប្រឆាំង​ការដែល​ស្តេច​គ្រប់គ្រង​អង្គភាព​ទ័ព​អង្គរក្ស​របស់​ទ្រង់​២​កង​ដោយផ្ទាល់ និង​​ការិយាល័យ​ព្រះ​រាជ្យ​ទ្រព្យ ដែល​មាន​តំលៃ​រាប់សិប​ពាន់​លាន​ដុល្លារ​៕

​វា​ជា​ការជួបជុំ​របស់​ពួក​រាជានិយម​ធំ​បំផុត​កាលពី​ថ្ងៃ​សៅរ៍ ចាប់តាំងពី​ផ្ទុះ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​និង​ស្ថាប័ន​ស្តេច​ចាប់ពី​ខែកក្កដា​មក​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular