Home ព័ត៌មានជាតិ នយោបាយ សារ​ណែនាំ​ពិស...

សារ​ណែនាំ​ពិសេស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រើនរំលឹក​ទៅ​អាជ្ញាធរ​រាជធានី​ខេត្ត​ឱ្យ​បន្ត​ចុះ​ពិនិត្យ​គ្រប់កន្លែង​លក់ដូរ​,​ហូបចុក ឱ្យ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមវិធាន​របស់​ក្រសួងសុខាភិបាល (​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០)

 

សូម​ខ្ញុំ​ផ្ញើជូន​ឯកឧត្តម​អភិបាល​រាជធានី​ខេត្ត​ទូទាំងប្រទេស​ខ្ញុំ​សូម​រំលឹក​អំពី​សារ​ដែល​ខ្ញុំ​បាន​ថ្លែង​កាលពី​យប់​ថ្ងៃទី ២៩និង​ថ្ងៃទី៣០​វិច្ឆិកា​ក្នុងឱកាស​ដែល​ខ្ញុំ​ថ្លែងបើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្នុង​ខេត្តសៀមរាប​ពេលនោះ​ខ្ញុំ​បានប្រគ ល់សិទ្ធិអំណាច​ទៅ​ឲ្យ​អភិបាល​រាជធានី​ខេត្ត​សម្រេច​បិទ​កន្លែងធ្វើការ​មួយចំនួន​ឬក៏​បិទ​ទាំងស្រុង ចំពោះ​អភិបាល​រាជធានី​ខេត្ត​។ ខ្ញុំ​ឱ្យ​សិ​ទ្ឌិ​អំណាច​អំពី​ការបិទ​ឬ​បើក​នូវ​ទីកន្លែង​ដែលមាន​ការចាំបាច់ ។

​កន្លងទៅនេះ​យើង​បាន​ពិនិត្យឃើញថា​ករណី​ដែលមាន​ការឆ្លង​ដូចជា​នៅក្នុង​ហាង​មួយ​ដែលមាន​មនុស្ស​ឆ្លង​ច្រើន យើង​ពិនិត្យឃើញថា​បញ្ហាសំខាន់​គឺ​ការបំពានទៅលើ​គម្លាត​សុវត្ថិភាព គម្លាត​សង្គម និង ការខ្វះ​វិធានការ​អនា ម័យ ដែល​ក្រសួងសុខាភិបាល​បានធ្វើ​ការណែនាំ ។ ក្នុងន័យនេះ​ខ្ញុំ​សូម​រំលឹក​ចំពោះ​អភិបាលខេត្ត រាជធានី​ទាំងអស់​ឲ្យ​បាន​ជ្រាប​សូម​ចុះ​តាមដាន​ត្រួតពិនិត្យ​ទីតាំង​លក់ដូរ​ទាំងអស់ទាំង​ផ្សារ ទាំង​អាគារ​លក់ដូរ​នានា​ហើយ​ផ្ដល់​ការណែនាំ​ឲ្យ​ពួកគាត់​អនុវត្ត​ឲ្យ​បាន ត្រឹមត្រូវ​នូវ​វិធានការ​នានា​ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល ។ ប្រសិន​ទីកន្លែង​ហ្នឹង​មិន​ព្រម​អនុវត្តន៍​ទេ​ត្រូវ​ប្រើ​សិទ្ធិអំណាច​រដ្ឋបាល​រាជធានី​ខេត្ត​ដើម្បី​បិទ​ហាងនោះ​ជា​បណ្ដោះអាសន្ន​សិន​ព្រោះ​យើង​គ្មាន​ជម្រើស​ណា​ផ្សេង​ឲ្យ​ល្អ​ជាង​ជម្រើស​ធានា​គម្លាត​សង្គម គម្លាត​បុគ្គល ការពាក់​ម៉ាស ការធ្វើ​អនា ម័យ ទាំង​អ្នក​ចូលទៅទិញ​និង​អ្នកលក់​ដែល​យើង​សង្កេត​ទៅតាម​ហាង​មួយចំនួន​មិនបាន​បំពេញ​គ្រប់គ្រាន់​តាម​លក្ខខណ្ឌរ​បស់​ក្រសួងសុខាភិបាល​នោះទេ​។​

ក៏ប៉ុន្តែ​ការ​ថ្លោះធ្លោយ​របស់​អាជ្ញាធរ​នៅ​មូលដ្ឋាន ខេត្ត ខណ្ឌ ស្រុក ក្រុង ឃុំ សង្កាត់ គឺជា​ការ​ថ្លោះធ្លោយ​មួយ​ដែល​បង្ក​ឲ្យ​មានការ​កើតការ​ឆ្លងតាម​សហគមន៍​នេះ មួយផ្នែក​ផងដែរ​ ព្រោះ​អ្នក​ដែល​ចម្លង​គឺ​អ្នក​ដែលមាន​លទ្ធភាព​ទៅ​កៀក​និង​អ្នក​ដែល​មិនមាន​ផ្ទុក​កូ​វីដ​១៩ , ដូច្នេះហើយ​ខ្ញុំ​ស្នើ​ឲ្យ​មានការ​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់​ម៉ឺងម៉ាត់​ជាមួយ នឹង​ការអនុវត្ត​នៅ​គម្លាត​សង្គម គម្លាត​បុគ្គល គម្លាត​សុវត្ថិភាព ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ បន្ថែម​ទៅដោយ​ការពាក់​ម៉ាស ,​ហើយ​ម៉ាស​នេះ​ទៀតសោត នៅ​ទីក្រុង​ភ្នំពេញ​ខ្ញុំ​បាន​បញ្ចេញ​ម៉ាស​ក្រណាត់​ចំនួន ២ លាន បន្ថែ​នូវ​ម៉ាស​ពេទ្យ​ចំនួន ១ លាន​ម៉ាស​ទាំង​អស់បី​លាន​ម៉ាស់​ដូច្នេះ​មិនអាច​និយាយថា​ខ្វះ​ម៉ាស​នោះទេ​នេះ​សម្រាប់​អ្នកក្រីក្រ​។​ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​លទ្ធភាព​ចូល​ផ្សារ​មាន​លុយ​ទិញ​របស់របរ​ខ្ញុំ​គិតថា​អ្នក​ទាំងនោះ​គឺមាន​លទ្ធភាព​ដើម្បី​ទិញ​ម៉ាស​យកមក​ពាក់​ហើយ ។ ខ្ញុំ​សុំ​ស្នើ​ដោយ​ទទូច​ចំពោះ​ហាង​លក់ដូរ​ទាំងអស់ អ្នកលក់ដូរ អ្នករកស៊ី​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ត្រូវ​ប្រកាន់​ភ្ជាប់​នៅ​ការពាក់​ម៉ាស​ហើយ​ការចូលទៅ​ហាង​ឬ​ការទៅ​ទទួលទាន​នានា​ត្រូវ​អនុវត្តតាម​គម្លា ត​សង្គម​ដែល​បានកំណត់​ដោយ​ក្រសួងសុខាភិបាល​ដែល​បានធ្វើ​ការណែនាំ​ច្រើនណាស់​មកហើយ​។​

ពិត​មែនហើយ​ខ្ញុំ​សុំ​និយាយ​ដោយ​ត្រង់​ថា​ខ្ញុំ​បាន​ត្រៀម​រួចរាល់​អស់ហើយ​នៅ​ព្រះរាជក្រឹត្យ​ដើម្បី​ថ្វាយ ព្រះមហាក្សត្រ និង​សារលិខិត​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ដាក់ ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ខ្ញុំ​បាន​ព្រាង​នូវ​អនុក្រឹត្យ​ព្រាង​នូវ​លិខិត​សម្រាប់​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ​រួចស្រេច​ទៅហើយ​។​ក៏ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ដើរ​ទៅដល់​ជំហានបែប​នោះទេ​ព្រោះ​វា​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​ត្រូវ​គាំង​ទាំងស្រុង​តែម្ដងប្រសិនបើ​បិទ​ប្រទេស​ឬ​បិទ​ផ្នែក​ណាមួយ​របស់​ប្រទេស​ដូច ជា​រាជធានី​ភ្នំពេញ ឬ ខេត្ត​ណាមួយនោះ​វា​នឹងធ្វើ​ឲ្យ​គាំង​ដំណើរការ​សេដ្ឋកិច្ច​ជាពិសេស​ប៉ះពាល់​ដល់​ការរកស៊ី​របស់​ប្រជាពលរដ្ឋ​របស់​យើង​ ប៉ុន្តែ​អ្វីដែល​ជាការ​ជំនួស​បាន​យើង​ត្រូវខិតខំ​ជំនួស​តាមរយៈ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញា ធរ​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​ការចូលរួមរ​បស់​ប្រជាពលរដ្ឋ​របស់​យើង​តែម្ដង​សូម​បងប្អូន​ទាំងអស់គ្នា​មេត្តា​យោគយល់​ចំពោះ​ស្ថានការណ៍​ដែរ​មិនមែន​សម្រាប់​បុគ្គល​ណា​ម្នាក់​នោះទេ​តែ​សម្រាប់​ផ្ទាល់​របស់ខ្លួន ។

​ខ្ញុំ​ធ្លាប់បាន​និយាយថា​ចាប់ផ្ដើម​ពី​មនុស្ស​ម្នាក់ៗ​បើ​បុគ្គល​ម្នាក់ៗ​មិនអាច​ធ្វើការ​ងារ​នេះ​បាន ទេវា​នឹង​ចម្លង​ទៅដល់​ក្រុមគ្រួសារ​បន្ទាប់​ទៅ​វា​ចម្លង​ចូលទៅក្នុង​សហគម ន៍​របស់​យើង​ដែល​វា​នឹង​បំភ្លេច​បំផ្លាញ​ធ្ងន់ធ្ងរ​ចំពោះ​ប្រទេសជាតិ​របស់​យើង​។​ខ្ញុំ​បានស្នើ​ក្នុង​ដំណោះស្រាយ​ដំបូង​គឺ​ខ្ញុំ​បាន​បញ្ជាក់ថា​រយៈពេល ១៥ ថ្ងៃ​គឺជា​រយៈពេល ដ៏​លំបាក​យើង​គ្រប់គ្រង​បាន​ឬ​គ្រប់គ្រង​មិនបាន​គឺ​ស្ថិតនៅក្នុង​រយៈពេល​១៥​ថ្ងៃនេះ​។ តាំងពី​ថ្ងៃ ៣០​រហូតមកដល់​ពេលនេះ​មាន​រយៈពេល​៦​ថ្ងៃ​រួចមកហើយ ។​ក្នុង រយៈពេល ៦ ថ្ងៃ​មកនេះ​យើង​ទើបតែ​ពិនិត្យឃើញថា​នៅថ្ងៃនេះ​ទេ​ដែល​អត្រា​ឆ្លង​គឺមាន​ចំនួន​តិច​គឺមាន​ត្រឹមតែ​ចំនួន​មួយ​នាក់​ប៉ុណ្ណោះ​បើ​ប្រៀប​ទៅ​ប៉ុន្មាន​ថ្ងៃមុន​គឺ មាន​ចំនួន​ច្រើន ។​ក៏ប៉ុន្តែ​នេះ​មិន​មានន័យថា​យើង​បានបញ្ចប់​នូវ​ស្ថានការណ៍​សហគមន៍ ២៨ វិច្ឆិកា​នោះទេ​យើង​ត្រូវ​បន្ត​ការខិតខំ​មិនដឹងថា​ការលាក់ខ្លួន​របស់​ជំងឺ នេះ​វា​ស្ថិតនៅ​ទីណា​ទៀត ។ ដូចនេះ​ស្នើ​គ្រប់​ទីកន្លែង​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ហើយ​ហាង​ខ្លះ​ដែល​ត្រូវ​បិទ​ក៏​សូម​ឱ្យមាន​ការបិទ​មួយរយៈ​ដើម្បី​ពិនិត្យមើល​បុគ្គ លិ​កនៅ​ទីនោះ​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ហើយ​ចាំ​បើក​ឡើងវិញ​ក៏​មិនយឺត​ពេល​ដែរ ចៀសវាង​យើង​ទុក​ឲ្យ​ហាង​នោះ​ក្លាយទៅជា​ជម្រក​នៃ​ជំងឺ​ហើយ​ក្រោយមក​យើង មិនអាច​ស្ដារឡើងវិញ​បាន ។

​ខ្ញុំ​សង្ឃឹមថា​បងប្អូន​ទាំងអស់​និង​មានការ​យោគយល់​អធ្យាស្រ័យ​ចំពោះ​សភាពការណ៍​ដែល​បាននិងកំពុង​កើតឡើង​នៅក្នុង​ប្រទេស​របស់​យើង​។​សូម​បងប្អូន​បន្ត​ពាក់ ម៉ាស​។​ខ្ញុំ​សង្ឃឹមថា​ប្រជាជន​របស់​យើង​ភាគច្រើន​មិន​ខ្វះ​លុយ​ទិញ​ម៉ាស​នោះទេ ។ សម្រាប់​អ្នកក្រីក្រ​ម៉ាស​ដែល​បាន​បញ្ចេញ​មកដល់ពេលនេះ​គឺមាន​ច្រើន​លាន ម៉ាស​រួចទៅហើយ​ខាង​ក្រសួងសុខាភិបាល​វិស័យ​ឯកជន ក៏ដូចជា​រាជរដ្ឋាភិបាល​បញ្ចេញ​ចំនួន ៤ លាន​ម៉ាស​រួចហើយ​៣​លាន​ម៉ាស​សម្រាក់​នៅ​រាជធានី​ភ្នំពេញ ១ លាន​ម៉ាស​សម្រាប់​ខេត្តសៀមរាប​។​ដូច្នេះ​យើង​បាន​បញ្ចេញ​រាប់លាន​ម៉ាស​មកហើយ​,​យើង​យល់ថា​វា​មិន​ប្លែក​ទេវា​មិន​លំបាក​ទេ​នៅក្នុង​ការពាក់​ម៉ាស​បើ​ប្រៀបធៀប ការដែល​យើង​កើត​នូវ​ជំងឺ ។ ដូច្នេះ​សង្ឃឹមថា​ប្រជាពលរដ្ឋ​របស់​យើង​ចូលរួម​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​បញ្ចប់​នូវ​ការឆ្លង​នៅក្នុង​សហគមន៍ ។ មកដល់​ពេល នេះ​យើង​កំណត់​បាន​អត្ដ​សញ្ញាណ​អំពី​វត្តមាន​ការខុស​គ្នា​នៃ​ជំងឺ​ដែលជា​ព្រឹត្តិការណ៍ ៣ វិច្ឆិកា និង ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា និង ក៏បាន​កំណត់​បាន​នូវ អត្ដ​សញ្ញាណ​អ្នក​ដែល​បាន​ឆ្លង​មុនគេ​នោះដែរ ដែល​ក្រសួងសុខាភិបាល​បានប្រកាស​ផ្សាយ​អំពី​ឈ្មោះ​នឹង​រូបថត​ហើយ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងឡាយ​ជាមួយនឹង កន្លែងទីកន្លែង​ដែល​កើតមាន​មេរោគ​នេះ​ត្រូវ​ប្រញាប់ប្រញាល់​ហើយ​មនុ​ស្សទាំង​ឡាយ​ដែលមាន​ការពាក់ព័ន្ធ​ត្រូវ​ប្រញាប់​ទៅរក​គ្រូពេទ្យ​យក​សំណាក​ធ្វើតេស្ត​និង​ដាក់ខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ជា​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា ។ ហើយ​ខ្ញុំ​សូម​រំលឹក​សារជាថ្មី​ម្ដងទៀត​ជូន​ចំពោះ​អាជ្ញាធរ​ជាពិសេស​អភិបាលខេត្ត​រាជធានី​ត្រូវយក​ចិត្ត​ទុក ដាក់​ពិនិត្យមើល​តាម​ហាង​ទាំងអស់​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដើម្បី​ណែនាំ​អោយ​ពួកគាត់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ។​ទាំង​អ្នក លក់​និង​អ្នក​ចូលទៅ​ទិញ​ត្រូវតែ​មានការ​កំណត់អោយ​ច្បាស់​ហើយ​ប្រសិនបើ​មិនមាន​ការ​ស្ដាប់​នោះទេ សុំ​ប្រើ​សិទ្ធិ​ក្នុង​ការបិទ​ទីកន្លែង​នោះ​ជា​បណ្ដោះអាសន្ន​ដើម្បីដោះស្រាយ​បញ្ហា​កុំអោយ​មានការ​រីក​រាល​ដាល​នៅតាម​ទីកន្លែង​ដែល​ខ្វះ​ការយកចិត្តទុកដាក់​និង​មិន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខា ភិបាល ។​

ខ្ញុំ​សុំឱ្យ​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ហ្មត់ចត់​,​ហើយ​ខ្ញុំ​ក៏បាន​ធ្វើការ​ណែនាំ​ច្រើន​មកហើយ​,​ខ្ញុំ​បានប្រគល់​សិទ្ធិអំណាច​ឲ្យ​ឯកឧត្តម​ឬ​លោកជំទាវ​ដែលជា​អភិបាល​រាជធានី ខេត្ត រួចរាល់​អស់ហើយ បញ្ហា​ដែល​នៅសល់​គឺ​ការអនុវត្ត​មិនអាច​រង់ ចាំតែ​គ្រូពេទ្យ មិនអាច​រង់ចាំតែ​មន្ទី​រ​សុខាភិបាលមិនអាច​រង់ចាំតែ​ក្រសួងសុខាភិបាល​ទៅពិនិត្យគ្រប់​តែ​ហាង គ្រប់​តែ​កន្លែង​លក់ដូរ​នោះទេ តែ​នេះ​គឺជា​សមត្ថកិច្ច​របស់​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​ដែល​ត្រូវបំពេញ​នូវ​ភារ កិច្ច​នេះហើយ​សុំ​ធ្វើ​កិច្ចការងារ​នេះ​ឲ្យ បាន​ម៉ត់ចត់​និង​ជោគជ័យ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular