ដោយ:អង្គារ៍ហេង/ភ្នំពេញ: នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ០២នាក់ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯកហ៊ួ អធិការនគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថា ជនសង្ស័យ០២នាក់រួមមាន ៖១-ឈ្មោះ ឯក ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) , ២-ឈ្មោះ អ៊ុច ស្រីវី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) បានគាស់បន្ទប់ជួលលួចម៉ូតូ ម៉ាកធូដេ ជនរងគ្រោះឈ្មោះ ជា ប៊ុនសាយ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអង្គរក្ស(អង្គាភាព៥៩៤) ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសឍែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ម៉ូតូដែលលួចបាននោះម៉ាក ធូដេ ពាក់ស្លាកលេខ ភ្នំពេញ 1CO-6127 និងទូរទស្សន៍ខូច០១គ្រឿង សមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញ ។ ឯជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕