Home ព័ត៌មានអន្តរជាតិ ឥណ្ឌូនេស៊ី​ចា...

ឥណ្ឌូនេស៊ី​ចាប់ខ្លួន​រដ្ឋមន្ត្រី ដែល​សង្ស័យ​ថា​ប្រព្រឹត្ត​អំពើពុករលួយ​លុយ​ជំនួយ​កូវី​ដ​១៩

​ហ្សា​ការតាៈ​វាសនា​/​ហ្សា​ការតា​៖​រដ្ឋ​មន្ត្រី​សង្គមកិច្ច​ឥណ្ឌូនេស៊ី បាន​ប្រគល់​ខ្លួន​អោយ​អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​ប្រឈម​ការចោទប្រកាន់​ទទួល​សំណូក ទាក់ទង​នឹង​ការចែក​​ជំនួយ​កូវី​ដ​១៩​របស់​រដ្ឋាភិបាល​។​

​លោក​រដ្ឋមន្ត្រី ជូ​លៀ​រី បា​ទូ​បា​រ៉ា បាន​ទៅ​ដល់​ស្នាក់ការ​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​នៅ​ក្រុង​ហ្សា​ការតា នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ប្រធាន​គណៈកម្មាធិការ​នេះ​អំពាវនាវ​អោយ​លោក​ប្រគល់​ខ្លួន​នៅ​​ក្នុង​សន្និសីទកាសែត​មួយ​នៅ​មុន​ពាក់កណ្តាល​យប់​ថ្ងៃ​សៅរ៍​។​

​បា​ទូ​បា​រ៉ា ដែល​ក៏​ជា​សមាជិក​គណបក្ស​កំពុងកាន់​អំណាច​របស់​ឥណ្ឌូនេស៊ី មិន​បាន​និយាយ​យ៉ាងណា​ទេ​ក្នុង​ពេលទៅដល់​ស្នាក់ការ​គណៈកម្មាធិការ​នៅពេល​លោក​រង​ការចោទប្រកាន់​ថា​ទទួល​លុយ​យ៉ាងតិច​១៧​ពាន់​លាន​រូពៀ​(១,២​លាន​ដុល្លារ​) ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចំនួន​២ តាមរយៈ​មនុស្ស​ក្រោមបង្គាប់​របស់​លោក​២​នាក់​ដែល​ក៏​ជា​ជនសង្ស័យ​ផងដែរ​។​

​ប្រធាន​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​បាន​និយាយថា ក្រុមហ៊ុន​ផ្គត់ផ្គង់​ត្រូវ​បាន​ស្នើ​អោយ​លៃ​ទុក​ប្រាក់​ទិញ​ស្បៀងអាហារ​ចំនួន​០,៧​ភាគរយ​ដែល​ត្រូវ​ចែកចាយ​ដល់​អ្នកក្រីក្រ សំរាប់​លោក​បា​ទូ​បា​រ៉ា​។​​លោក​ថា បា​ទូ​បា​រ៉ា ប្រឈម​ការជាប់គុក​មួ​យ​ជីវិត បើសិនជា​ត្រូវបាន​រកឃើញ​ថា​មាន​ទោស​កំហុស​លួច​លុយ​រដ្ឋ​ក្នុង​ចំនួន​នេះ​។​

​ការចាប់ខ្លួន​រដ្ឋមន្ត្រី​រូប​នេះ​កើតឡើង​មិន​ដល់​២​សប្តាហ៍​ផង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការងារ​សមុទ្រ​និង​នេសាទ ក៏​ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការសង្ស័យ​ទទួល​សំណូក​ពាក់ព័ន្ធ​ការនាំ​ចេញ​ជលផល​ហើយ​យកលុយ​ទៅ​​ចាយវាយ​ខ្ជះខ្ជាយ​នៅ​អាម៉េរិក​៕

​ពួក​មន្ត្រី កាលពី​ថ្ងៃអាទិត្យ​ទី​៦​ធ្នូ បង្ហាញ​វ៉ា​លី​ស ដាក់​លុយ​ឥណ្ឌូនេស៊ី​និង​ដុល្លារ​ពេញៗ​ក្នុង​សន្និសីទកាសែត​បន្ទាប់ពី​រឹបអូស​បាន​មក​ពី​ជនសង្ស័យ​

​រដ្ឋ​មន្ត្រី​សង្គមកិច្ច​ឥណ្ឌូនេស៊ី លោក​ជូ​លៀ​រី បា​ទូ​បា​រ៉ា បាន​ប្រគល់​ខ្លួន​អោយ​សមត្ថកិច្ច​កាលពី​ថ្ងៃ​អាទិត្យ​ចំពោះ​ការចោទប្រកាន់​ទទួល​សំណូក​ពាក់ព័ន្ធ​នឹង​លុយ​សំរាប់​ផ្តល់​អាហារ​ដល់​ជនក្រីក្រ​ក្នុង​អំឡុង​​ពេល​ផ្ទុះ​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular