Home ព័ត៌មានជាតិ សន្តិសុខ អាវុធហត្ថ​បង្...

អាវុធហត្ថ​បង្ក្រាប​រថយន្ត​ដឹកឈើ​៥​គ្រឿង​ចេញពី​ខេត្តស្ទឹងត្រែង​

​ដោយ​: សុខុម​/​ស្ទឹងត្រែង​: រថយន្ត​ដឹកឈើ​៥​គ្រឿង ដែល​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង ត្រូវបាន​ម្លាំ​ង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​អាវុធហត្ថ​ខេត្តក្រចេះ បង្ក្រាប​នា​ព្រឹក​ថ្ងៃទី​6 ខែធ្នូ ឆ្នាំ​2020 ត្រង់​ចំណុច​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ លើ​ដង​ផ្លូវជាតិ​លេខ​7​។​

​សមត្ថកិច្ច​ដែល​ចុះបង្ក្រាប​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា រថយន្ត​ប្រភេទ​សាំ​យ៉ុង​ដឹក​គ្រឿង​សង្ហា​រឹម​ចំនួន 5 គ្រឿង​ខាងលើនេះ តែងតែ​ដឹកជញ្ជូន​អនុផល​ព្រៃឈើ​កែច្នៃ​ចេញ ពី​រោង​សិប្បកម្ម​មួយកន្លែង​ឈ្មោះ ហ្វឿ​ង នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​ក្រោយពី​បង្ក្រាបបាន​ភ្លាម​ខាង​កម្លាំង​អាវុធហត្ថ ប្រគល់ជូន​ឱ្យ​រដ្ឋ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​ការចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular